en     km
en     km

នាយករដ្ឋមន្ត្រីអាមេនីលាលែងពីតំណែងដោយមិនចង់ឃើញបដិវត្តន៍ប្រជាជនផ្ទុះឡើង(មានសំឡេង)

Share

ការចុះចេញពីតំណែងរបស់លោក Serzh Sargsyan នាយករដ្ឋមន្ត្រីអាមេនីក្រោមសម្ពាធរបស់មហាជនបាននាំអោយមានការផ្លាស់ប្ដូរនយោបាយក្នុងតំបន់អឺរ៉ុបខាងកើតព្រោះ លោក Sargsyan ជាមេដឹកនាំនិយមប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន។ ប្រជាជនអាមេនីចាត់ទុកលោកSargsyan ជាមេដឹកនាំដែលចេះបញ្ជៀសស្ថានការណ៍កុំមានបដិវត្តន៍ប្រជាជនដូចការទម្លាក់លោក Nicolae Ceausescu មេដឹកនាំរូម៉ានីកាលពីឆ្នាំ១៩៨៩។

លោក​សេរីវឌ្ឍនៈជូនសេចក្ដី រាយការណ៍ !

 

ភ្លាមៗបន្ទាប់ពីដោះលែងមេដឹកនាំបក្សប្រឆាំងលោក Nikol Pashinian អោយមានសេរីភាពវិញ ស្រាប់តែ លោក Serzh Sargsyan បានសម្រេចលាលែងពីតំណែងកាលពីថ្ងៃចន្ទទី២៣មេសាចំពេលប្រជាជនអាមេនីបានផ្ទុះការតវ៉ាទូទាំងប្រទេសទាមទារឱ្យលោ លាលែងពីតំណែងក្រោមហេតុ ផលមួយដែលបាតុករចោទនាយករដ្ឋមន្ត្រីរូបនេះ ថាព្យាមទាញប្រទេសទៅក្រោមឥទិ្ធពលរបស់រុស្ស៊ី។

លោកSargsyan បានព្យាយាមកាន់កាប់ប្រទេសបើទោះជាលោកធ្លាប់ធ្វើជាប្រធានាធិបតីក៏ដោយ។ ដោយសាររឿងនេះ បាតុករចាត់ទុកលោក Sargsyan ជាមេដឹកនាំម្នាក់យកលំនាំតាមប្រធានាធិបតីរុស្ស៊ីប្លាឌីមៀពូទីន។

មុនចុះចេញពីតំណែង លោក Sargsyan បានសារភាពថា លោកពិតជាមានកំហុស។ លោកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ដោយសារចង់មានដំណោះស្រាយ ហើយម្យ៉ាងទៀតគ្មានជម្រើសល្អក្រៅពីនេះ ទើបចាត់ទុកការចុះចេញពីតំណែងដើម្បីបញ្ចប់ភាពតានតឹង។

ប្រជាជនសាទរ

គ្មានអ្វីក្រៅពីនាំគ្នារំច្រៀងនោះទេ ព្រោះតែ គោលបំណងនៃការទាមទារអោយលោក Sargsyan លាលែងពីតំណែងបានសម្រេចដូចបំណងហើយនោះ។

ប្រជាជនអាមេនី ជាច្រើនម៉ឺននាក់ ជាពិសេសនៅទីក្រុង Yerevan បានចាប់យកទីសាធារណៈ ធ្វើជាកន្លែងជួបជុំហើយ នាំគ្នារាំច្រៀងដោយស្រែកថា អាមេនី មិនអាចទៅរក អតីតកាលនៃ របបស្តាលីនបានទេ។

 ការលាលែងពីតំណែងពីរបស់លោក Sargsyan បន្ទាប់ពីដោះលែងលោកNikol Pashinian មេដឹកនាំបក្សប្រឆាំងអោយមានសេរីភាពវិញ ដែលការដោះលែងនេះធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ។

តាមបណ្ដាញផ្សាយព័ត៌មានDWរបស់អាល្លឺម៉ង់ បាតុករ បានធ្វើបានតុកម្មទម្លាក់នាយករដ្ឋមន្ត្រី រូបនេះ មានរយៈពេល១០ថ្ងៃដែលជាការជំទាស់ សេចក្ដីសម្រេចរបស់សភា បានតែងតាំងលោក Sargsyan ជានាយករដ្ឋមន្ត្រីបានជាងមួយសប្ដាហ៍។

 ការចូលរួមរបស់កងទ័ព

 ក្រសួងការពារជាតិ បានប្រកាសថា នៅរយៈ១០ថ្ងៃនៃការផ្ទុះបាតុកម្មរបស់មហាជន គេសង្កេតឃើញ កងទ័ពមួយចំនួនបានដើរចេញពីបន្ទាយ ហើយមកចូលរួមនឹងបាតុករ។ ក្រសួងការពារជាតិទទូចអោយកងទ័ពគោរពវិន័យ និងច្បាប់របស់ប្រទេស។ ក្រសួងបានចាត់ទុកការចូលរួមរបស់កងទ័ពជាការរំលោភលើបទបញ្ជារបស់កងទ័ពហើយគំរាមដាក់ទណ្ឌកម្ម។

តែបែបនេះ ក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ការចូលរួមរបស់កងទ័ពដែលមានចំនួនកាន់តែច្រើននេះហើយ ធ្វើអោយលោក Sargsyan, លាលែងពីតំណែង។

បដិវត្តន៍រ៉ូម៉ានីនាំអោយលោក Sargsyan លាលែងពីតំណែង

សារព័ត៌មានរបស់ប្រទេសអាមេនីនិង ប្រទេសនៅអតីតសហភាពអឺរ៉ុបបានព្រមានពីការផ្ទុះបដិវត្តន៍ប្រជាជនដូចការផ្ដួលរំលំមេដឹកនាំរូម៉ានី Nicolae Ceausescu នាំអោយលោក Sargsyan លាលែងពីតំណែង។

បដិវត្តន៍រូម៉ានីនេះចាប់កើតឡើងក្នុងទីក្រុង Timisoara នៅថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីអភិបាលជនជាតិភាគតិចហុងហ្គារីម្នាក់បានចេញមុខនិយា យប្រឆាំងនឹងគោលនយោបាយផ្ដាច់ការរបស់លោក Nicolae Ceausescu។​ ការប្រឆាំងនេះបាននាំឲ្យមានបាតុកម្មធំមួយក្នុងប្រទេសដែលប្រើប្រាស់កម្លាំងយោធាជាធំក្នុងការដឹកនាំរដ្ឋបាល និងគ្រប់គ្រងប្រទេស។​

នៅពេលពួកយោធាធន់ថប់នឹងការដឹកនាំរបស់លោក Nicolae Ceausescuគឺសមដូច អភិបាលជនជាតិភាគតិចហុងហ្គារីម្នាក់រិះគន់គោលនយោបាយរបស់លោក Nicolae Ceausescu ឃើញថា កងទ័ពភាគច្រើនលែងគាំទ្របុរសខ្លាំងនេះ។​ សមាជិកយោធាជាច្រើនរូបបានសម្រេចប្តូរការគាំទ្ររបស់ខ្លួន ទៅរករបបស៊ីវិលវិញ ។

ដោយសារតែដឹងថាកងទ័ពលែងគាំទ្រខ្លួនហើយនោះ លោក Ceausescu និងភរិយារបស់លោក គឺ លោកស្រី Elena បានភៀសខ្លួនចេញពីប្រទេស ខណៈពេលដែលបាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងក្នុងទីក្រុងមួយចំនួននៃប្រទេស រូម៉ានី។ តែបាតុករតាមចាប់ត្រឡប់មកវិញហើយនាំខ្លួន មកប្រឈមមុខនឹងទោសឧក្រិដ្ឋដែលលោកបានប្រព្រឹត្តក្នុងអំឡុងជាមេដឹកនាំរូម៉ានី៕

Share

ព័ត៌មានទាក់ទង

Image