en     km
en     km

ក្រសួងយុត្តិធម៌រៀបចំការ បន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតសម្រាប់ពិធីបុណ្យពិសាខបូជា

Share

លោក អង្គ វង្ស​ វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ លើកលែងទោស និងបន្ធូរបន្ថយទោស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យពិសាខបូជា នាពេលខាងមុខនេះ។

បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា មានទណ្ឌិតស្នើសុំសរុប ២២៨នាក់ ក្នុងនោះមាន ស្ត្រី១៨នាក់ មកពីពន្ធនាគារចំនួន១៨ និងគណៈកម្មការក្រសួងមហាផ្ទៃ  ដែលក្នុងនោះមានមណ្ឌលអប់រំកែប្រែចំនួន៤ ។

គួរបញ្ជាក់ដែរថា ការបន្ធូរបន្ថយទោស និងលើកលែងទោស គឺធ្វើឡើងក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image