យ៉ាងតិចណាស់ អ្នកទោស ២១នាក់បានស្លាប់ ក្នុងករណីប៉ុនប៉ងប្រើគ្រឿងផ្ទុះបំបែកជញ្ចាំងគុកដើម្បីរត់ ដែលហេតុការណ៍នេះកើតឡើងនៅ ពន្ធនាគារមួយនៅក្រុង Belem នៃប្រទេសប្រេស៊ីល។
តាមបណ្ដាញផ្សាយព័ត៌មានBBC ហេតុការណ៍នេះ បានកើតឡើងដោយសារតែមានពីខាងក្រៅមួយក្រុមមកជួយទណ្ឌិតទាំងអស់នោះ ដោយការ ប្រើគ្រឿងផ្ទុះ ដើម្បីវាយកំទេចជញ្ចាំងបេតុងរបងគុក ហើយរត់ភៀសខ្លួន។
ក្នុងចំណោមជនរងគ្រោះ ដោយសារហេតុការណ៍នេះ ក៏មានឆ្មាំគុកម្នាក់ដែរ។ ក្រុមសន្តិសុខបានននិយាយថា នៅពេលហេតុការណ៍នេះកើតឡើង ក្រុមសន្តិសុខបានបាញ់រះ ហើយក៏មានអ្នកស្លាប់ច្រើនដូចនេះ។
កាលពីឆ្នាំមុន មនុស្ស ៥៦នាក់បានស្លាប់ ដោយសារបះបោរនៅក្នុងគុកមួយកន្លែងនៅតំបន់អាម៉ាហ្ស៊ូន៕
Post Views: 445