en     km
en     km

ផ្សារនាំចេញគ្រាប់កាហ្វេវៀតណាមកើនឡើងជាង ១ ពាន់លានដុល្លារ

Share

ការនាំចេញគ្រាប់កាហ្វេវៀតណាម បានកើនឡើង ៥២០ ពាន់តោន ដែលមានតម្លៃស្មើនឹង ១ពាន់លានដុល្លារ បើគិតជាភាគរយគឺឡើងរហូតដល់ទៅ ១៥.១ ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០១៨។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្ហាញថា ទីផ្សារគ្រាប់កាហ្វេវៀតណាមភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុបនិងប្រទេសខ្លះនៅអាស៊ី ដែលក្នុងនោះមានដូចជា ប្រទេសអាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ជប៉ុន ។ លោក ដូ ហាណាំ ប្រធានសមាគមន៍ គ្រាប់កាហ្វេ និងជាតិកាកាវនៃវៀតណាម បានប្រាប់អ្នកសារព័ត៌មានអន្តរជាតិថា ទីផ្សារគ្រាប់កាហ្វេនៅវៀតណាមមានគុណភាពល្អណាស់។ លោកថា ការនាំចេញ គ្រាប់កាហ្វេក្នុងឆ្នាំ ២០១៨ ស្មើនឹង៦០០ ពាន់តោន ។

លោកបន្ថែមថា តម្លៃរបស់ទីផ្សារគ្រាប់កាហ្វេក្នុងស្រុកពុំសូវលក់បានថ្លៃដោយសារតែបំលាស់ប្ដូរទីផ្សារវៀតណាមកំពុងឈានទៅប្រព័ន្ធបចេ្ចកវិទ្យា។

យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចវៀតណាមរំពឹងទុកថា បើទោះបីជាតម្លៃរបស់ទីផ្សារគ្រាប់ការហ្វេចុះថោកនៅក្នុងស្រុកក៏គ្មានអ្វីជាបញ្ហា ព្រោះ ទីផ្សារមួយនេះ កំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលកើនឡើងក្នុងត្រីមាសដំបូង រហូតដល់ ៥២០ពាន់តោន ក្នុងឆ្នាំ ២០១៨។

សូមបញ្ជាក់ថា វៀតណាម គឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់ លេខ ២ បន្ទាប់ប្រេស៊ីលក្នុងការនាំចេញគ្រាប់កាហ្វេធំជាងគេនៅលើពិភពលោក។ វៀតណាមបានដាក់ការរំពឹងថា នឹងដណ្តើមលេខមួយពីប្រទេសប្រស៊ីលឲ្យបានក្នុងឆ្នាំ ​២០២០៕

Share

ព័ត៌មានទាក់ទង

Image