en     km
en     km

៣ខែក្នុងឆ្នាំ២០១៨មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារជាង២៦ម៉ឺននាក់និងស្រ្ដីជាង៤ម៉ឺន២ពាន់នាក់

Share

ម​ន្ទីរពេទ្យគន្ធបុប្ផាបានបញ្ចេញរបាយការណ៍អំពីការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ នៅរយៈពេល ៣ខែ ក្នុងឆ្នាំ ២០១៨ ដែលប្រភេទជំងឺខ្លះមានការកើនឡើងតែប្រភេទជំងឺខ្លះមានការធ្លាក់ចុះតិចតួច។

របាយការណ៍បានអោយដឹងបន្ដថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ក្នុងខេត្តសៀមរាប មានកុមារឈឺចំនួន ៨ម៉ឺន ១ពាន់ ១១១នាក់ ត្រូវបាននាំមកពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅដោយកើន ១,៦% ច្រើនជាងក្នុងឆ្នាំ២០១៧ ដែលមាន ៧ម៉ឺន ៩ពាន់ ៧៧២នាក់។​

ក្នុងតួលេខនោះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១ ម៉ឺន ៥ពាន់ ៦១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យ។ កុមារចំនួន ១១១នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ បន្ថែមពីនេះ មានការវៈកាត់ទូទៅចំនួន ២ពាន់ ៩៥១នាក់ និងវៈកាត់បេះដូងមានចំនួន ១៤៨នាក់។

ដោយឡែការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ មានកុមារឈឺចំនួន ១៤ម៉ឺន  ២៨៧នាក់ ត្រូវបាននាំមកពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កើន ៥,៥% ច្រើនជាងក្នុងឆ្នាំ២០១៧ (១៣ ម៉ឺន ២៤៩៩នាក់)។ក្នុងនោះមានកុមារមានជំងឺធ្ងន់ធ្ងរ ចំនួន ២ ម៉ឺន ២ពាន់ ៩៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយ នៅឆ្នាំ២០១៧ មាន ២ម៉ឺន ២១៩៧ នាក់។ ទន្ទឹមនឹងនេះ កុមារចំនួន ៧៧នាក់ មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។

ដោយឡែកកុមារចំនួន ៤៤៣នាក់ មានជំងឺគ្រុនឈានធ្ងន់ធ្ងរ ត្រូវបានដាក់ឥ្យសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យ។ក្នុងនោះ មន្ទីរពេទ្យក៏មានការវៈកាត់ចំនួន ៣ពាន់ ៣៨៨នាក់។

គួរបញ្ជាក់ដែរថា ក្នុងផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានស្រ្ដីផ្ទៃពោះចំនួន ៣ម៉ឺន ៦៥២៨នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ សម្រាលកូនបានចំនួន ៦ពាន់ ២២៧នាក់ កើន ៥,២% ច្រើនជាងក្នុងឆ្នាំ២០១៧ ៥៨៩៩នាក់។គ្រួសារអ្នកជំងឺដែលមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភាគច្រើនមានជីវភាពទីទ័លក្រ៕

Share

ព័ត៌មានទាក់ទង

Image