en     km
en     km

ព្រះមហាក្សត្រអបអររាជរដ្ឋាភិបាលពង្រឹងការសាមគ្គីភាពជាតិខ្មែរ

Share

ព្រះបាទសម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា អបអរសាទរដែលរាជរដ្ឋាភិបាលបន្តពង្រឹងសាមគ្គីជាតិ ឯកភាពជាតិ ជុំវិញមហាគ្រួសារខ្មែរ ខណៈព្រះអង្គបង្ហាញការកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ដែលនាំអោយមានការកាត់បន្ថយភាពក្រីក្រ ក្រោម ស្ថានភាពមួយមានស្ថិរភាព។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រជូនទៅរដ្ឋសភាស​ម្រាប់ថ្ងៃបើកសម័យប្រជុំលើកទី១០ នីតិកាលទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ ព្រះអង្គបានមានព្រះបន្ទូលថា៖« ខ្ញុំព្រះករុណខ្ញុំអបអរសាទរដល់រាជរដ្ឋាភិបាលដែលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីជាតិ​ដើម្បីរួបរួមប្រជាជាតិកម្ពុជាទាំងអស់ទាំងក្នុងនិងក្រៅប្រទេសលើគ្រប់មជ្ឈដ្ឋាន និងនិន្នា​ការ​នយោបាយដើម្បកសាងនិងការពារជាតិ សមទ្ធិផលសង្គម និងធានាអោយមានឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្ដិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនៈភាព »។

ក្នុងព្រះរាជសារដែលកោតសរសើរច្រើនចំពោះរាជរដ្ឋាភិបាលនេះឃើញថា ព្រះអង្គបានបន្តសរសើរទៀតចំពោះសមិទ្ធិផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំមួយដែលព្រះអង្គមានបន្ទូលថា ប្រកបដោយសុខសន្តិភាព និងស្ថិរភាព៕

Share

ព័ត៌មានទាក់ទង

Image