en     km
en     km

 គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ស្លាប់១នាក់ របួស៦នាក់

Share

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក(យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១នាក់ រងរបួសធ្ងន់ ៥នាក់(ស្រី១នាក់) របួសស្រាល ១នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៥នាក់ (យប់២នាក់) ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៤គ្រឿង រថយន្តតូច ៣គ្រឿង គោយន្ត ១គ្រឿង ។

របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ៣លើក(ស្លាប់១នាក់) ប្រជែង ១លើក បត់គ្រោះថ្នាក់ ១លើក ។

គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ២លើក ផ្លូវខេត្ត ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តតូច ៣លើក គោយន្ត ១លើក ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រៃវែង ១លើក ស្លាប់១នាក់, បន្ទាយមានជ័យ ២លើក របួស ៣នាក់(ស្រី១នាក់) និងខេត្តកំពង់ធំ ១លើក របួស២នាក់ ៕

Share

ព័ត៌មានទាក់ទង

Image