en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋជៀសវាងការលេងប៉ាតម៉្សៅ និងសាចទឹក

Share

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងជៀស សវាងការលេងមិនប្រកប្រតី ដូចជា  សាចទឹក លាបម្សៅ ដែលសម្ដេចថា ការលេងគប់ទឹក ឬប៉ាតម្សៅ គឺនាំអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅសាលសន្និបាតនិងពិព័រណ៌កោះពេជ្រ។

សំឡេង៖ សម្ដេច ហ៊ុន សែន!

 

សម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រជាពលរដ្ឋនឹងលេងសប្បាយក្នុងពិធីចូលឆ្នាំប្រពៃណីជាតិ ប្រកបដោយសីលធម៌ខ្ពស់។

គួរបញ្ជាក់ដែរ ក្រៅពីអំពាវនាវអោយពលរដ្ឋកុំលេងប៉ាតម្សៅ ឬសាចទឹកដល់អ្នកធ្វើដំណើរ សម្ដេច ហ៊ុន សែន ក៏បានប្រកាសថា នឹងដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋមុន និងក្រោយចូលឆ្នាំ គឺពីថ្ងៃទី ១២មេសា ដល់ថ្ងៃទី ១៨មេសា ដោយឥតគិតថ្លៃមិនត្រឹមតែរត់លើផ្លូវជាតិ ១ និង លេខ៥នោះទេ ផ្លូវជាតិ ៣ ៤ និង៦ ក៏ដាក់ឲ្យរត់ផងដែរ។ 

សម្ដេច ​ហ៊ុន សែន ការសម្រេចចិត្តបែបនេះ ព្រោះតែក្រុមហ៊ុនដឹកជញ្ជូនឯកជននិយាយគ្នាមិនស្តាប់ តែងតែដំឡើងថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។      សម្តេចក៏នឹងពិចារណាប្រើយន្តការនេះក្នុងពេលរដូវភ្ជុំបិណ្ឌផងដែរ៕

Share

ព័ត៌មានទាក់ទង

Image