en     km
en     km

ជំនួប​សម្ដេច​ ហ៊ុន​ សែន​ និង​ក្រុមប្រឹក្សារដ្ឋ​ចិន​បន្ត​ពង្រឹង​ចំណងទាក់ទង​ទ្វេភាគី​

Share

​ក្រុមប្រឹក្សា​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ Wang​ Yi​ ដែល​បាន​ជួប​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃ​សុក្រ​ ទី​៣០​ ខែមីនា​ បាន​សន្យា​ថា​ ចិន​នៅ​តែ​បន្ដ​គាំទ្រ​ កម្ពុជា​នៅ​គ្រប់​ស្ថានការណ៍​ សំដៅ​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​ ទីភ្នាក់ងារសារព័ត៌មាន​ ចិន​ស៊ី​ន​ហួរ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅ​រិ៍​ ទី​៣១​ នេះ​ថា​ ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ក្រៅ​វេទិកា​នៃ​កិច្ចប្រជុំ​ ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ដែល​ប្រព្រឹត្ត​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​។​

​តាម​ប្រភព​របស់​ ចិន​ ស៊ី​ន​ ហួរ​ លោក​លោក​ Wang​ Yi​ បាន​និយាយ​ថា​ ចិន​និង​កម្ពុជា​ មាន​វាសនា​ រួម​គ្នា​ ដែល​ជា​ប្រទេស​ ត្រូវ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោក​ Wang​ បញ្ចា​ក់ថា​ ចិន​តែងតែ​គាំទ្រ​ កម្ពុជា​ ក្នុង​ការ​ជ្រើសរើស​ ផ្លូវ​អភិវឌ្ឍន៍​អត្ថប្រយោជន៍​របស់​ខ្លួន​។​ លោក​ Wang​ ជឿជាក់​ថា​ កម្ពុជា​ ក៏​នឹង​បន្ត​ដើរតួ​នា​យ៉ាង​សកម្ម​ ដើម្បី​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ទំនាក់ទំនង​ ប្រទេស​ទាំង​២​ ប្រកបដោយ​សុខមាលភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​ ចំណែក​សម្ដេច​ ហ៊ុន​ សែន​ វិញ​ បាន​សរសើរ​ចិន​ ដែល​គាំទ្រ​កម្ពុជា​ ការពារ​អធិបតេយ្យ​ឯករាជ្យ​ និង​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image