នាង Malala Yousafzai ជ័យលាភីនូបែលសន្តិភាព បានត្រឡប់ទៅប្រទេសប៉ាគិស្ថាន ប្រទេសកំណើតវិញ ដែលជាលើកដំបូងបន្ទាប់ពីនាងរងការបាញ់សម្លាប់ដោយពួតាលីបាន់ កាលពីឆ្នាំ២០១២។
នាង Malala មានអាយុ ២០ឆ្នាំ ជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានបាញ់សម្លាប់នៅអំឡុងឆ្នាំ២០១២ នៅពេលនាង បើកយុទ្ធនាការអប់រំក្មេងស្រី អោយទៅសាលារៀន។ នាងនឹងជួបនាយករដ្ឋមន្ត្រី Shahid Khaqan Abbasi ប៉ាគិស្ថាន។ ពួកមន្រ្តី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថា របៀបវារៈ មួយចំនួនរបស់នាង មិនអាចអោយដឹងបានទេ។
ទូរទស្សន៍ប៉ាគិ្គស្ថាន បានបង្ហាញនាង Malala ជួបជាមួយឪពុកម្ដាយ នៅពេលនាងមកដល់ ព្រលាន យន្តហោះ ក្រុងអ៊ីស្លាមបាម៉ាត្រដែលក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។
ពួកឧទ្ទាមតាលីបាន បាននិយាយថា ការវាយប្រហារលើនាងMalala ដោយសារតែនាង យកទ្រឹស្ដីពួកលោកខាងលិចមកអប់រំកេ្មងស្រីនៅប៉ាគិស្ថាន។នាង Malala ក្រៅពីទទួលបាន រង្វាន់សន្តិភាព ពិភពលោក នាងក៏ទទួលបាន សញ្ជាតិពីសភាប្រទេសអង់គ្លេសដែរ។
នេះជាលើកដំបូងហើយ ដែលក្មេងស្រី ដ៏ក្លាហាននេះ បានត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីនាងរស់នៅ ក្រៅប្រទេស ប្រាំឆ្នាំមកនេះ៕ប្រភព៖BBC