en     km
en     km

សភាអន្តរជាតិIPU បន្តទាមទារឱ្យកម្ពុជាស្ដារស្ថានភាពសមាជិកសភាបក្សប្រឆាំង៥៥រូបឡើងវិញ

Share

សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំតំណាងរដ្ឋសភា និងព្រឹទ្ធសភា មកពី ១៧៣ ប្រទេសទូទាំងពិភពលោកបានអនុម័តញត្តិមួយជាឯកច្ឆន្ទ ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥៥ នាក់បានតំណែងវិញ និងអនុ ញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយចូលរួមក្នុងការបោះឆ្នោត ក្នុងឆ្នាំ ២០១៨ នេះ។

នេះជាលើងទី ៣ហើយ ដែលសហភាពអន្តរសភាបានទាមទារដូចនេះ។ តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកថាជាការអំពាវនាវមួយគឺមិនមែនជាវិធានការនោះទេ។

កញ្ញា ជុំ ជោគជាតា រាយការណ៍លំអិត៖

សេចក្ដីប្រកាសព័ត៌មានរបស់សហភាពអន្តរសភា IPU ដែលធ្វើឡើងក្នុងកិច្ចប្រជុំរបស់ខ្លួនលោកទី ១៣៨ កាលពីថ្ងៃទី ២៨មីនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលត្រូវបានបង្ហោះលើទំព័រហហ្វេសប៊ុករបស់មេដឹកនាំសង្គមស៊ីវិល និងអតីតមេដឹកនាំបក្សប្រឆាំងបានធ្វើការកត់សម្គាល់និងទាមទារចំនួន ៩ចំណុច។

ចំណុចទាំង៩នេះ មានខឹ្លមសារសង្ខេបដូចតទៅ ៖

1-មិនទទួលស្គាល់សមាជិសភាថ្មីទាំង ៥៥រូបដែលមកជំនួសសមាជិកសភារបស់ គណបក្សសង្រ្គោះជាតិ ដោយចាត់ទុកសាលដីការំលាយគណបក្សសង្រ្គោះជាតិ ជារឿងនយោបាយ។

2-ករណី ដាក់តំណាងរាស្រ្តថ្មីជំនួសសមាជិកសភាជាប់ឆ្នោត គឺជាការរំលោភសិទិ្ធជាសារវ័ន្តរបស់អ្នកតំណាងរាស្ត្រ ។

3-សម្ដែងការព្រួយបារម្ភ ជាខ្លាំងករណីបក្សកាន់អំណាច ប្រើប្រាស់វិធានការបង្រ្កាប ក្រុមប្រឆាំងមុនការបោះឆ្នោត។

4-ទទូចឱ្យស្ដារស្ថានភាពរបស់អ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ៥៥រូបឡើងវិញ ហើយ ត្រូវបើកការចរចាដើម្បី ឱ្យបក្សប្រឆាំងនេះ ចូលរួមការបោះឆ្នោត ខាងមុខនេះ។ ត្រូវធានាអោយបានសុវត្ថិភាពទាំងអស់របស់អ្នកនយោបាយនិរទេសខ្លួន ។

5-ត្រូវធានាអោយបានខ្ពស់បំផុត ប្រព័ន្ធពហុបក្ស ដោយផែ្អកលើនីតិរដ្ឋ ដូច សេចក្ដីប្រកាស​អនុម័តដោយIPU កាលពីឆ្នាំ១៩៩៧ ដែលអះអាងថារដ្ឋជាសមាជិក គឺជារដ្ឋប្រជាធិបតេយ្យដែលក្នុងនោះត្រូវមានការអត់ឱនខ្ពស់បំផុតដល់តួនាទីបក្សប្រប្រឆាំង។

6-ត្រូវចងចាំថា IPU មានតួនាទីជាអ្នកសម្របសម្រួលអោយមានការចរចានយោបាយ រវាង បក្ស ដែលមានជម្លោះនឹងគ្នា។ 

7-ត្រូវផ្ដល់ឱ្យកាសអោយអង្គការតំបន់ផ្សេងៗតាមរយៈ IPU មានកាតព្វកិច្ចជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។

8- អគ្គលេខាធិការ IPU បញ្ជូនសេចក្ដីសេចក្ដីទាមទារនេះទៅកាន់រដ្ឋាភិបាលមានសមត្ថកិច្ច និងភាគីទី ៣ បានដឹងពីសេចក្ដីប្រកាសព័ត៌មានរបស់ IPU។

9- និងស្នើទៅគណៈកម្មាធិការរបស់IPU បន្តពិនិត្យករណីកម្ពុជា ហើយធ្វើការឆ្លើយតបជាបន្ទាន់។

ដោយវិទ្យុស្ត្រីសុំការឆ្លើយតបនូវអ្វីដែលសហភាពអន្តរសភាIPU  អ្នកនាំពាក្យ បក្សកាន់អំណាចCPP  លោក សុខ ឥសាន្តបានចាត់ទុកថា សេចក្ដីប្រកាសនេះ គ្រាន់តែជាការអំពាវនាវ ហើយស្ថាប័ននេះ មានវិធានការជាក់ស្ដែង គឺជាការរំលោភលើដែនអធិបតេយ្យ ប្រទេសកម្ពុជាដែលជារដ្ឋឯករាជ្យ។

ជាការកត់សម្គាល់ គឺនៅមួយសប្ដាហ៍ចុងក្រោយនេះ សហគមន៍អន្តរជាតិបានបង្ហាញជំហរជាថ្មី ដោយដាក់សម្ពាធលើបក្សកាន់អំណាច។ ប្រទេសចំនួន៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍រួមទាមទារឱ្យបក្សកាន់អំណាច បើកផ្លូវឱ្យអ្នកនយោ បាយ និងគណបក្ស ប្រឆាំងដែលរំលាយដោយតុលាការកំពូល មានសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ អោយបានមុនការបោះឆ្នោត។ តែបែបនេះ ក្ដីបក្សកាន់អំណាច ជាពិសេសសម្ដេចនាយករដ្ឋមន្ត្រីប្រកាសថា ករណីគណបក្សប្រឆាំងនេះ គឺជាដែនយុត្តាធិការរបស់តុលាការកំពូល៕   

Share

ព័ត៌មានទាក់ទង

Image