en     km
en     km

ប្រធានាធិបតីថ្មីភូមានៅតែជាមិត្តជិតស្និទ្ធបំផុតរបស់លោកស្រី អង់ សានសូជី

Share

សភាប្រទេសភូមានៅថ្ងៃពុធ ទី ២៨ មីនា នេះ បានបោះឆ្នោតជ្រើសតាំងលោក វីន មីយ៊ិន ជាប្រធានាធិបតីជំនួសលោក ទិន ខ្យាវ ដែលសុំលាលែងពីតំណែងដោយសាររឿងសុខ ភាព។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រធានាធិបតីថ្មីរូបនេះ គឺជាជំនួយការជិតស្និទ្ធបំផុតរបស់លោកស្រី អង់ សានស៊ូជី ដែលលោកធ្លាប់កាន់មុខតំណែងជាប្រធានរដ្ឋសភាជាន់ទាប។ 

តែយ៉ាងនេះក្ដី លោក វីន មីយ៊ិន អាយុ ៦៦ឆ្នាំ ដែលកាន់តំណែងជាអនុប្រធានាធិបតីស្រាប់ហើយនោះ គឺជាប្រធានាធិបតីពិធីការរបស់ប្រទេស ភូមា ហើយអំណាចទាំងអស់ត្រូវបានគេដឹងថា ស្ថិតនៅក្រោមលោកស្រី អង់សានស៊ូជី ដែលជាប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។ លោកស្រី ស៊ូជី ដែលមិនអាចកាន់តំណែងប្រធានាធិបតីបាននោះ ដោយសាររដ្ឋធម្មនុញ្ញហាមឃាត់លោកស្រី តែស្រ្ដីនយោបាយជើងចាស់រូបនេះ បានកាន់តំណែងមួយទៀត គឺ ប្រធានក្រុមប្រឹក្សារដ្ឋ ដែលមានឋានៈខ្ពស់ជាប្រធានាធិបតីទៅទៀត។

ប្រទេសភូមាមានអនុប្រធានាធិបតីពីររូប គឺ លោក មីយ៊ិន ស្វេ និងលោក ហេនរី វណ្ណជូ ៕

Share

ព័ត៌មានទាក់ទង

Image