en     km
en     km

មេដឹកនាំចិន ជួបគីមជុងអ៊ុនពិតមែនហើយ

Share

លោកគីមជុងអ៊ុងពិតជាបានជួបផ្ទាល់ជាមួយ ប្រធានាធិបតីចិន ស៊ីជិនភីង នៅទីក្រុងប៉េកាំង គឺដូចការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានជប៉ុននិងកូរ៉េខាងត្បូង។

តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់លោកគីមជុងអ៊ុនបានប្រាប់ លោកស៊ីថាក្រុងព្យុងយ៉ាងសន្យាធ្វើឱ្យមានការកាត់បន្ថយអាវុធនុយក្លេអ៊ែរ មុនចរចាជាមួយអាមេរិក។ លោកគីមជុងត្រូវបានរាយការណ៍មកថា លោក បានធ្វើដំណើរតាមរថភ្លើងទៅក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដែលជាទស្សនកិច្ច មិនបានប្រាប់ជាមុន។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនៅថ្ងៃពុធនេះថាក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ីបានធ្វើពិធីស្វាគមន៍ លោកគីមជុងអ៊ុន ជាលក្ខណៈគ្រួសារទៀតផង។

ក្នុងជំនួបនេះ មេដឹកនាំប្រទេសទាំង២បាន លើកឡើងពីស្ថិរភាព និងសន្តិភាព លើឧបទ្វីបកូរ៉េនិងបញ្ហាផ្សេងៗទៀត។ លោកគីមបង្ហាញជំហរច​ង់ធ្វើឱ្យសន្តិភាពលើឧបទ្វីបកូរ៉េជាខ្លាំង។

តែយ៉ាងនេះក្ដី អ្វីនៅពីក្រោយ វត្តមានគីមជុងអ៊ុននៅចិន មិនត្រូវបាន អោយដឹងឡើយ។

នេះជាលើកដំបូងហើយ ដែលលោកគីមជុងអ៊ុន បានចាកចេញពីប្រទេស ចាប់តាំងពីលោក ឡើងកាន់តំណែងមេដឹកនាំកំពូលកូរ៉េចខាងជើងជំនួសសពឪពុកលោក នៅឆ្នាំ២០១១។

ជំនួប រវាងលោកគីមជុងអ៊ុននិងលោកស៊ីជិនភិងធ្វើឡើងដោយមិនបានដឹងជាមុននេះ គឺមុនពេលលោកគីមជុងអ៊ុន ត្រូវជួបប្រធានាធិបតីកូរ៉េខាងត្បូង មូនចាវអ៊ិននៅខែមេសានេះ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image