en     km
en     km

ក្រុម​អភិរក្ស​សត្វព្រៃ​ បារម្ភ​ពី​ការ​វិនាស​ផុត​ពូជ​ កន្ធាយ​ក្បាល​កង្កែប​ ព្រោះ​ការ​សម្លាប់​យក​ធ្វើ​ជា​ឱសថ​

Share

ភ្នំពេញ​ ៖​ ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ការ​វិនាស​ផុត​ពូជ​ កន្ធាយ​ក្បាល​កង្កែប​ ព្រោះ​ការ​ជឿ​ខុស​ ថា​ វា​ ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​ និង​ធ្វើ​ឲ្យ​សុខ​ភាពរឹងមាំ​។​ ក្ដី​បារម្ភ​នេះ​ កើតឡើង​ស្រប​ពេល​ដែល​មានការ​រក​ឃើញ​ថា​ សំបុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​១៥​ ត្រូវ​បាន​ជនល្មើស​លួច​ប្រមូល​យក​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

សត្វកន្ធាយក្បាលកង្កែប ប្រភពរូបភាពពី អង្គការ WCS

សត្វ​កន្ធាយ​ក្បាល​កង្កែប​ ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​ក្នុង​ពិភពលោក​ នៅ​ថ្ងៃ​ទី​២១​ ខែមីនា​ នេះ​ ក្រុមការងារ​អភិរក្ស​សត្វព្រៃ​របស់​ក្រសួងបរិស្ថាន​ ប្រជា​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ បាន​រក​ឃើញ​សំបុក​របស់​វា​ចំនួន​ ២០​សំបុក​ មាន​ពង​សរុប​ ៦៦៣​គ្រាប់​ នៅ​តាម​ដង​ទន្លេ​មគ​ង្គ​ ស្ថិត​ក្នុង​ខេត្ដក្រចេះ​ សម្រាប់​រដូវ​កាល​ពង​កូន​ ឆ្នាំ​២០១៨​នេះ​។​

​តែ​យ៉ាងណា​សំបុ​កន្ធាយ​ក្បាល​កង្កែប​ មិនមែន​មាន​ត្រឹមតែ​ ២០​សំបុក​នេះ​ទេ​ ពោល​គឺ​វា​ មាន​រហូត​ទៅ​ដល់​ ៣៥​សំបុក​ ក៏​ប៉ុន្ដែ​ត្រូវ​បាន​ជនល្មើស​លួច​ប្រមូល​អស់​ចំនួន​ ១៥​សំបុក​ ដើម្បី​យក​ទៅ​លក់​ បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ​។​

កូនកន្ធាយក្បាលកង្កែប ប្រភពរូបភាពពី អង្គការ WCS

 

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ប្រាប់​វិទ្យុ​ស្ដ្រី​ ឲ្យ​ដឹង​ថា​ លោក​ពិតជា​មានការ​សោកស្ដាយ​ដែល​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ យល់​ខុស​ពី​ការ​យក​សត្វព្រៃ​ទៅ​ធ្វើ​ជា​ឱសថ​បុរាណ​ ដើម្បី​ព្យាបាល​ជំងឺ​ ទាំង​ដែល​មិន​មាន​វិ​ជ្ជ​សាស្ដ្រ​ណាមួយ​ ចេញ​មុខ​មក​បញ្ជាក់​ដូច្នេះ​។​ លោក​បន្ដ​ទៀត​ថា​ ប្រ​សិ​បើ​តម្រូវការ​នៅ​តែ​មាន​ នោះ​បទល្មើស​នៃ​ការ​លួច​ប្រមូល​យក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​ក​ង្ដែ​ប​ទៅ​លក់​ គឺ​មិន​អាច​បញ្ឈប់​បាន​ឡើយ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​យើង​បារម្ភ​ថា​ បើ​តម្រូវការ​នៅ​តែ​កើត​មាន​ គឺ​វា​លើកទឹកចិត្ដ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាប់​វាយ​កមក​លក់​។​ អ​ញ្ចឹ​ង​យើង​ចង់​សំណូមពរ​ឲ្យ​ អ្នក​ដែល​គាត់​ហូប​ គាត់​ជឿ​ ឲ្យ​កាត់​បញ្ឈប់​ទៅ​ ព្រោះ​រឿង​ហ្នឹង​វា​អត់​មាន​ស្ថាប័ន​ណា​ ដែល​អះអាង​ថា​ ការ​ហូប​សាច់សត្វ​ព្រៃ​ ការ​ហូប​កន្ធាយ​ អណ្ដើក​ហ្នឹង​ វា​ជួយ​សុខភាព​ទេ​។​ ប៉ុន្ដែ​យើង​ធ្លាប់​រក​ឃើញ​កន្លង​មក​ ការ​ហូប​ហ្នឹង​វា​ប៉ះពាល់​សុខភាព​ទៅ​វិញ​ទេ​»​។​

ពងសត្វកន្ធាយក្បាលកង្កែប

 

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ បន្ថែម​ទៀត​ថា​ បើ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ដ​ការ​ជឿ​ខុស​តៗ​គ្នា​ បែប​នេះ​ទៀត​ នោះ​វត្ដមាន​កន្ធាយ​ក្បាល​កង្កែប​ដែល​ជា​សត្វ​ដ៏​កម្រ​ច្បាស់​ជា​ នឹង​ត្រូវ​វិនាស​ផុត​ពូ​ជាក់​ជា​មិន​ខាន​ នៅ​ថ្ងៃ​អនាគត​។​ ការ​ប្រមូល​យក​ពង​ កូន​ ឬ​ចាប់​យក​មេ​ពូជ​ កន្ធាយ​ក្បាល​កង្កែប​ទៅ​លក់​ ឬ​ធ្វើ​ជា​ម្ហូប​ គឺជា​អំពើ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រោះតែ​ការ​មើលឃើញ​ពី​អត្រា​គ្រោះ​ខ្ពស់​ ដែល​ប្រឈម​នឹង​ការ​បាត់បង់​សត្វ​កន្ធាយ​ក្បាល​កង្កែប​ អង្គការ​ សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ សហការ​ជាមួយ​រដ្ឋបាល​ជលផល​ និង​សម្ព័ន្ធ​ការ​រស់រាន​ប្រភេទ​សត្វ​អណ្ដើក​ បាន​រៀបចំ​កម្មវិធី​ការពារ​សំបុក​ពង​ កូន​ សត្វ​កន្ធាយ​ក្បាល​កង្កែប​ ដើម្បី​លើកទឹកចិត្ដ​ប្រជា​សហគមន៍​ក្នុង​ខេត្ដក្រចេះ​ និង​ខេត្ដស្ទឹងត្រែង​ ឲ្យ​ចូលរួម​ការពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប​។​ កម្មវិធី​នេះ​ បាន​ជ្រើសរើស​យក​ អតីត​អ្នក​ប្រមូល​ពង​ និង​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​ មក​ធ្វើ​ការងារ​ជា​បុគ្គលិក​របស់​គម្រោង​ ដើម្បី​ស្វែងរក​ និង​ការពារ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​ កូន​ និង​មេ​ពូជ​ ទៅ​លក់​ ឬ​ក៏​ហូប​។​

​កន្ធាយ​ក្បាល​កង្កែប​ គឺជា​ប្រភេទ​សត្វ​ល្មួ​ន​ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក​ និង​ស្ថិត​ក្នុង​បញ្ជី​ នៃ​ប្រភេទ​ធនធាន​ជលផល​ ដែល​កំពុង​រងគ្រោះថ្នាក់​របស់​ប្រទេស​កម្ពុជា​។​ កន្ធាយ​ក្បាល​កង្កែប​ ធ្លាប់​ត្រូវ​បាន​គិត​ថា​ ពួក​វា​បាន​ផុត​ពូជ​ពី​កម្ពុជា​អស់​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​ក្នុង​អំឡុង​ឆ្នាំ​២០០៧​ វត្ដមាន​របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប​ ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​ម្ដងទៀត​ នៅ​តាម​ដង​ទន្លេមេគង្គ​ ស្ថិត​ក្នុង​បរិវេណ​ ៤៨​គីឡូម៉ែត្រ​ ចន្លោះ​ខេត្ដក្រចេះ​ និង​ខេត្ដស្ទឹងត្រែង​៕

Share

ព័ត៌មានទាក់ទង

Image