en     km
en     km

សាលាឧទ្ធរណ៍បង្គាប់ឱ្យលោកសម រង្ស៊ី​បង់ជំងឺចិត្ត១លានដុល្លារឲ្យសម្ដេច ហ៊ុន​ សែន

Share

ភ្នំពេញ៖ លោក គី តិច មេធាវីសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជាដើមបណ្ដឹង បានបញ្ជក់បា្រប់អ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍កាលពីថ្ងៃទី ៦មីនា បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់អោយលោកសមរង្ស៊ីបង់សំណងជំងឺចិត្ត ១លានដុលល្លារទៅអោយសម្ដេច​ ហ៊ុន សែន ដោយទុកជាបាន។

សូមបញ្ជាក់ផងដែរថា  សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ដោយពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ និងបង្គាប់ឲ្យលោក សម រង្ស៊ី សងសំណងជម្ងឺចិត្ត ចំនួន ៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារ ជូនដើមបណ្ដឹងរដ្ឋប្បវេណី។

ពាក្យបណ្ដឹងរបស់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ដែលធ្វើឡើងដោយលោកមេធាវី គី តិច នាពេលនេះ បន្ទាប់ពី លោក សម រង្ស៊ី បានចោទប្រកាន់សម្ដេច ហ៊ុន សែន បានសូកប៉ាន់លុយ ១លានដុល្លារ ដល់ កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។

លោកសមរង្ស៊ីអតីត ប្រធានគណបក្សសង្រ្គោះជាតិ នៅរយពេលចុងក្រោយនេះ លោកបានរងការប្ដឹង និងផ្តន្ទាទោស ជិត១០ករណី ដែលនាំអោយមេបក្សប្រឆាំងនេះល្បីឈ្មោះជាងគេ ជាអ្នកនយោបាយរងបណ្ដឹងរាប់មិនអស់៕

 

 

Share

ព័ត៌មានទាក់ទង

Image