en     km
en     km

UN រកឃើញតួលេខក្មេងស្រីរៀបការនៅវ័យក្មេងបានធ្លាក់ចុះជាខ្លាំងនៅតំបន់អាស៊ីនិងអាហ្វ្រិក

Share

ទីភ្នាក់ងារ UNICEF របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា រយៈពេលចុងក្រោយនេះ តួលេខក្មេងស្រីរៀបការនៅវ័យក្មេងបានធ្លាក់ចុះជាខ្លាំងនៅតំបន់អាស៊ីនិងអាហ្វ្រិកតែទទូចថា នៅមានការប្រឈមច្រើនទៀតដែលត្រូវជួយកាត់បន្ថយ។

របាយការណ៍របស់ទីភ្នាក់ងារ UNICEF ដែលស្រង់មកចុះផ្សាយដោយបណ្ដាញព័ត៌មានអាល្លឺម៉ង់DW កាលពីថ្ងៃទី ៦មីនាបានឱ្យដឹងថា អាពាហ៍ ពិពាហ៍ក្មេងស្រីបានធ្លាក់ចុះ ២៥លាននាក់ ចាប់តាំងពីឆ្នាំ ២០០៨មក។តែជាមួយគ្នានេះ ទីភ្នាក់ងារ UNICEF បានព្រមានថាក្មេងស្រី ១៥០លាននាក់ផ្សេងទៀតកំពុងជួបផលលំបាក និងជួបហានិភ័យ ដោយពួកគេ ទទួលយកអាពាហ៍ពិពាហ៍ក្រោមអាយុ១៨ឆ្នាំហើយ ចំនួននេះ នឹងបន្តរហូតដល់ឆ្នាំ២០៣០។

តាមរបាយការណ៍នេះ មង្គលការក្មេងស្រីក្រោមអាយុ១៨ឆ្នាំបានធ្លាក់ចុះ១៥ភាគរយ នៅក្នុងរយៈពេល ១០ឆ្នាំមកនេះ។

ដោយឡែកនៅអាស៊ីអាខាងត្បូង ដែលតួលេខបង្ហាញពីការធ្លាក់ចុះនេះ គឺធ្លាក់ចុះបាន៣០ភាគរយ ដែលច្រើនឆ្នាំកន្លងមក មានដល់ទៅ៥០ភាគរយ។

ចំណែកនៅទ្វីបអាហ្រ្វិកវិញ កូនក្រមុំវ័យក្មេងម្នាក់ក្នុងចំណោម ៣នាក់ បានទទួលយល់ព្រមរៀបការកាលពី ១០ឆ្នាំមុន តែ ១០ឆ្នាំមកនេះ មានតែម្នាក់ក្នុង៥នាក់បានរៀបការនៅក្រោមអាយុ ពេញវ័យ១៨ឆ្នាំ។

ជាការកត់សម្គាល់របស់ទីភ្នាក់ងារ UNICEF ការធ្លាក់ចុះក្មេងស្រីរៀបការវ័យក្មេងនេះ ដោយសារពួកគេ ទទួលបានការអប់រំខ្ពស់។តែយ៉ាងណាទីភ្នាក់ ងារ UNICEF រកឃើញថា ស្រ្តីរៀបអាពាហ៍ពិពាហ៍វ័យក្មេង ក្នុងមួយថ្ងៃមាន៦៥០លាននាក់៕

Share

ព័ត៌មានទាក់ទង

Image