ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានយល់ព្រមជួបជាមួយ បេក្សបក្សប្រឆាំងដ៏ធំជាងគេ ដើម្បីស្ដាប់យោលបល់់មុនលោកទៅជួបមេដឹក នាំគីមជុងអ៊ុនដែលរំពឹងថា ជំនួបកំពូលអាចធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។
តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កិច្ចប្រជុំនឹងធ្វើឡើងនៅសប្ដាហ៍នេះ។
មេបក្សប្រឆាំង Hong Joon-pyo ដែលមានការរពឹងទុកថា អាចឡើងធ្វើជាប្រធានាធិបតី បើលោកឈ្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី ឆ្នាំក្រោយនេះ។ លោកគឺជា ប្រធានគណបក្សសេរីភាព។
លោក Cheong Wa Dae មន្ត្រីព័ត៌មានរបស់ប្រធានាធិបតីបាននិយាយថា ដើមឡើយមេបក្សប្រឆាំងនេះមិនចង់ចរចាអ្វីទេ តែលើកនេះលោកដាក់សំណើជាច្រើនទាក់ទិងនឹងសន្តិភាពជាតិ។ លោក Cheong Wa Dae បន្តថា យ៉ាងណាក៏ដោយ លោក Moon Jae-in សាទរ ជំនួបជាមួយមេបក្សប្រឆាំងក្នុងក្របខណ្ឌដើម្បីការឯកភាពជាតិ៕
Post Views: 390