en     km
en     km

ស្ត្រីកាន់តំណែងដ៏ធំមួយនៃសេតវិមានលាលែងពីតំណែង

Share

នាង Hope Hicks ជាទីប្រឹក្សាផ្ទាល់របស់លោកដូណាល់ត្រាំ និងនាយិកាផ្នែកទំនាក់ទំនងនៃសេតវិមាន សម្រេចចុះចេញពីតំណែង នៅថ្ងៃពុធ សប្ដាហ៍ក្រោយនេះ។

នាង Hope Hicks មានអាយុ ២៩ឆ្នាំ បានប្រាប់មិត្តភក្តិថា នាងសម្រេចលាលែងពីតំណែងជានាយិការផ្នែកទំនាក់ទំនងនៅសេេតវិមាន ។ យ៉ាងណាក៏ដោយគេពុំដឹងថា នាង Hope Hicks លាលែងពីតំណែងដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ តែនាងត្រូវឡើងបំភ្លឺពីករណីរឿងអាស្រូវមួយចំនួននៅសេតវិមាន នៅថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយ។

តាមបណ្ដាញផ្សាយព័ត៌មានBBC News នាង Hope Hicks ជាមន្ត្រីជាន់ខ្ពស់សេតវិមានទី៤ហើយដែលបានលាលែងពីតំណែង ។  

លោកប្រធានាធិបតីដូណាល់ត្រាំបានសរសើរនាង Hope Hicks ជាខ្លាំងដោយចាត់ទុកស្រ្តីរូបនេះថា ជាមនុស្សមានថាមការងារជួយលោកនៅក្នុងការងារនៅសេតវិមានរយៈពេល ៣ឆ្នាំមកនេះ៕

Share

ព័ត៌មានទាក់ទង

Image