en     km
en     km

អាកាសធាតុកម្ពុជានឹងចុះត្រជាក់ខ្លាំងនៅតាមតំបន់ភ្នំ និងតំបន់ខ្ពង់រាបដល់ថ្ងៃទី៩ខែកុម្ភៈ

Share

ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា សីតុណ្ហភាពនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងចុះត្រជាក់ខ្លាំង ពិសេសនៅតាមតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប។

ការជម្រាបជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចនេះ បន្ទាប់ពីក្រសួងបានអង្កេត និងតាមដានលើស្ថានភាពអាកាសធាតុរួចឃើញថា តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាធ្លាក់ចុះយ៉ាកគំហុក។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងដដែលនេះ ក្រសួងបានបញ្ជាក់ថា ៖

-តំបន់ជួរភ្នំដងរែក ៖ សីតុណ្ហភាពអប្បបរមាបានថយចុះមកនៅក្នុងរង្វង់ ពី ១០ ទៅ ១២ អង្សាសេ។

-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាបានថយចុះមកនៅក្នុងរង្វង់ពី១៣ ទៅ ១៤.៥ អង្សាសេ។

-តំបន់ទំនាបកណ្ដាល៖សីតុណ្ហភាពអប្បបរមាបានថយចុះមកនៅក្នុងរង្វង់ពី១៥ ទៅ១៩.៥ អង្សារសេ។

យោងតាមការព្យាកររបស់ក្រសួង គឺ ធាតុអាកាសចុះត្រជាក់នេះ នឹងបន្ដកើតមានរហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ(នៅតំបន់ភ្នំតំបន់ខ្ពង់រាប ) និងដល់់ថ្ងៃទី ៨ ខែកុម្ភៈ សម្រាប់តំបន់ដទៃទៀត។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកចុះនៅថ្ងៃទី​០៦ ខែកុម្ភៈដដែលនេះ ក្រសួងអំពាវនាវឱ្យសាធារណជន ពិសេសចំពោះវីរកងទ័ពដែលកំពុងឈរជើងតាមមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕

Share

ព័ត៌មានទាក់ទង

Image