en     km
en     km

កូរ៉េ​ខាងជើង​រៀបចំ​បាញ់​សាកល្បង​កាំជ្រួច​អន្ដរទ្វីប​

Share

មន្ដ្រីចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមរៀបចំបាញ់សាកល្បងកាំជ្រួចអន្ដរទ្វីប ICBM នៅពេលឆាប់ៗនេះហើយ ដើម្បីឆ្លើយតបសហរដ្ឋអាមេរិកដែលបានធ្វើការសាកល្បងលើកាំជ្រួចនេះ ប្រកបដោយជោគជ័យកាលពីថ្មីៗនេះ ។

កូរ៉េខាងជើងបាញ់កំាជ្រួច កាលពីថ្ងៃអាទិត្យ ២៨ ខែ ឧសភានេះ។ប្រភពរូបភាព៖ cbcnews
កូរ៉េខាងជើងបាញ់កំាជ្រួច កាលពីថ្ងៃអាទិត្យ ២៨ ខែ ឧសភានេះ។ប្រភពរូបភាព៖ cbcnews

ប្រភពដដែលបានបញ្ជាក់ថា ការត្រៀមសាកល្បងបាញ់កាំជ្រួចអន្ដរទ្វីបដែលធ្វើឡើងដោយកូរ៉េខាងជើង គឺ តាមការបញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន។

ប្រភពកូរ៉េខាងត្បូងបានអះអាងដូចនេះ ដោយសារតែមានការចុះផ្សាយដោយកាសែតកូរ៉េខាងជើង Rodong Sinmun អំពី ការត្រៀមបាញ់កាំជ្រួច ICBM នេះ នៅពេលខាងមុខ។

កាសែតកូរ៉េខាងជើងបានចុះផ្សាយថា ៖«យើងបានរៀបចំរួចស្រេចហើយ ដើម្បីបាញ់កាំជ្រួច ICBM បើមានការបញ្ជា ពីមេបញ្ជាការ គីម ជុងអ៊ុន »។

កាសែតនេះបានដាក់ចំណងជើងរបស់ខ្លួនថា គ្មានប្រទេសណាអាចបញ្ឈប់កូរ៉េខាងជើង មិនឱ្យមានអាវុធនុយក្លេអ៊ែរនោះទេ។

ទាក់ទិនការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ដោយដាក់ទណ្ឌកម្មលើប្រទេសមួយនេះទៀតផង។ប៉ុន្ដែ ក្រុងព្យុងយ៉ាមិនបានបញ្ឈប់ ឬបន្ថយសកម្មភាពរបស់ខ្លួនដែរ ៕ Rodong Sinmun

Share

ព័ត៌មានទាក់ទង

Image