en     km
en     km

មន្ត្រីអាមេរិកនៅ UN៖«កូរ៉េខាងជើងកុំពន្យុះយើងឱ្យធ្វើសង្រ្គាមវាយអ្នកឯង»

Share

លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley និយាយកាលពីថ្ងៃចន្ទថា គ្រប់ជម្រើសទាំងអស់ មាននៅលើតុ តែសូម ធ្វើការ ព្រមានថា ជនផ្ដាច់ការ កូរ៉េខាងជើង កុំពន្យុះអាមេរិកឱ្យវាយប្រហារលើអ្នកឱ្យសោះ។

លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley

លោកស្រី បានធ្វើការផ្តល់បទសម្ភាសន៍ឲ្យកម្មវិធី NBC’s Today show ដែលលោកស្រី បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសហ្សកដានី និង តួកគី ដែលប្រធានបទផ្តោតទៅលើមនុស្សធម៌នៃវិបត្តិជនភៀសខ្លួនជនជាតិ ស៊ីរី។

លោកស្រីត្រូវបានចោទសួរថា នៅពេលណាទើបរបបផ្ដាច់ការមួយនេះ បញ្ឈប់ការបាញ់អាវុធគំរាមកំហែងដូចនេះ។លោកស្រីឆ្លើយថា ៖« ជម្រើសទាំងអស់ គឺស្ថិតនៅលើតុរួចជាស្រេចមានន័យថា ពួកយើងបានសម្រេចចិត្តហើយ គឺពួកយើងមិនចង់ចាប់ផ្តើមសង្គ្រាមនោះទេ។ ដូច្នេះកុំពន្យុះយើងឲ្យវាយ»។

លោកស្រី Haley ត្រូវបានគេស្គាល់ថា គឺជាស្រ្តី មួយរូបដែលពូកែក្នុងការប្រើវោហាសាស្រ្ត ធ្វើការគម្រាម ដល់ អង្គការសហ ប្រជាជាតិឱ្យប្រឆាំងរបបផ្តាច់ការ។

ក្រុមប្រឹក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក កាលពីខែមេសានេះ បានធ្វើការវាយប្រហារ ទៅលើប្រទេស ស៊ីរី ក្រោមហេតុផល ថា ប្រទេសនេះប្រើប្រាស់អាវុធគីមី វាយប្រហារលើជនស៊ីវិល ។ ការវាយប្រហារនេះ ធ្វើឡើងតាមបទបញ្ជារបស់ប្រធានា ធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ។

ការព្រមានរបស់ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley  ប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបាន ថ្កោលទោស យ៉ាងខ្លាំងប្រឆាំងកូរ៉េខាងជើង ដែលបានបន្តបាញ់កាំជ្រួច អន្តរទ្វីប កាលពីថ្ងៃអា ទិត្យទី២១ ឧសភា៕ ប្រភព:NBC

Share

ព័ត៌មានទាក់ទង

Image