en     km
en     km

រដ្ឋមន្ដ្រី​ការ​បរ​ទស​អាម​រិ​ក​ និង​ជួប​សមាស​ភាគី​អាស៊ាន​នៅ​ខែ​ក្រោយ​

Share

រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Rex Tillerson នឹងរៀបចំការទទួលភ្ញៀវនៃជំនួបរដ្ឋមន្ត្រីការបរទេស សមាគមអាស៊ីអាគ្នេយ៌នៅទីក្រុងវ៉ាស៊ីនតោននាខែក្រោយនេះ។ នេះបើយោងទៅតាម ឧបការីរងប្រចាំតំបន់អាស៊ីអាគ្នេយ៌លោក Patrick Murphy ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
rex

លោក Patrick Murphy លោកបាននិយាយថាកិច្ចប្រជុំនៅថ្ងៃទី៤ ខែឧសភា នឹងក្លាយជា ឱកាសសំខាន់មួយដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។ លោកបានលើកឡើងថា ប្រធានបទរួមគឺនិយាយពីការសាយភាយ នៃអំពើភេរវកម្មនិងជម្លោះជាមួយប្រទេសចិននៅលើដែនទឹក នៃសមុទ្រចិនខាងត្បូង។

លោកក៏បានបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខនេះ គឺជាការគូសបញ្ជាក់ពីរដ្ឋការថ្មីរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា មិនមានបំណងបោះបង់ចោលសម្ព័ន្ធភាពនៅអាស៊ីអាគ្នេយ៌នោះទេ។ លោក Murphy បានបន្តថា៖« ខ្ញុំគិតថាប្រទេសនៅក្នុងតំបន់អាស៊ានគឺ ពិតប្រាកដណាស់ ដែលអាមេរិកត្រូវមានកិច្ចសហការជាមួយដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម »៕

Share

ព័ត៌មានទាក់ទង

Image