en     km
en     km

សម្តេច ហ៊ុន សែន ឈឺចាប់បើជនណាប្រមាថលោករឿងពិការភ្នែក

Share

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងការឈឺចាប់ដោយសារការប្រមាថលើសម្ដេច រឿងពិការភ្នែក ដែលថាជាការឈឺចាប់ហើយមិនអាចអត់ឱនបានឡើយ។

hun-sen-ok

ការថ្លែងរបស់នាយករដ្ឋមន្ត្រីដូចនេះ នៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែមេសានេះ នៅឯពិធីសំណេះសំណាលជាមួយគ្រួសារយោធិនពិការនៅមជ្ឈមណ្ឌលគូលេន ៣១៧ សៀមរាប។

ជាមួយនឹងការបង្ហាញការឈឺចាប់អ្នកដែលប្រមាថសម្តេចនាយករដ្ឋមន្ត្រីបានរម្លឹកថា លោកពិការភ្នែក គឺមិនមែនកើតឡើដោយរឿងធម្មតាទេដោយសារតែ ការតស៊ូដើម្បីរំដោះប្រទេស ក្នុងពេលដែលមានការប្រយុទ្ធគា្នក្នុងសង្គ្រាមផ្តួលរំលំរបប៉ុលពត។

សម្តេចមានប្រសាសន៍ដោយអំពាវនាវកុំឲ្យមានការរើសអើងជនពិការ ហើយសម្រាប់មនុស្សស្រីគឺត្រូវថ្នាក់ថ្នមប្តីជាជនពិការដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅកាន់ខេត្តសៀមរាប នាព្រឹកនេះ ក៏ដើម្បីចូលរួមបុណ្យសង្ក្រាន្តនៅអង្គរ។

សម្តេច ហ៊ុន សែន បានចូលព្រៃតស៊ូ ប្រឆាំងរបបលន់នល់ ហើយក្រោយមកប្រឆាំងនឹងរបបខ្មែរក្រហម ដែលលោកថា ចូលព្រៃតាមការអំពាវនាវរបស់សម្តេចឪ នរោត្តម សីហនុ។ សម្តេចបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ បន្ទាប់ពី មរណៈភាពរបស់ លោក ចាន់ស៊ី៕

 

Share

ព័ត៌មានទាក់ទង

Image