en     km
en     km

រដ្ឋមន្រ្តីចិន៖វិស័យព័ត៌មានដើរតួនាទីសំខាន់បង្កើនមិត្តភាពកម្ពុជា-ចិន

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Jiang Jiangou មានប្រសាសន៍ថាវិស័យសារព័ត៌មានមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជាចិន ឱ្យកាន់តែមានភាពល្អប្រសើរនឹងគ្នា។ការថ្លែងនេះធ្វើទ្បើងក្នុងពីធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យព័ត៌មាន រវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងរដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណ រដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី ១០ មេសា ឆ្នំា២០១៧ រាជធានីភ្នំពេញ។

ស្តាប់សំឡេង

ពីធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យព័ត៌មាន រវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី ១០ មេសា ឆ្នំា២០១៧ រាជធានីភ្នំពេញ
ពីធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យព័ត៌មាន រវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី ១០ មេសា ឆ្នំា២០១៧ រាជធានីភ្នំពេញ

 វិស័យសារព័ត៌មានរវាង កម្ពុជា-ចិន បច្ចុប្បន្ននេះមានសក្តានុពលសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរតាមរយៈការបញ្ជូនអ្នកសារព័ត៌មានទៅទស្សនៈកិច្ចរវាងប្រទេស ទំាងពីរទៅវិញទៅមក។

រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Jiang Jiangou មាន ប្រសាសន៍តាមរយៈអ្នកបកប្រែថា ដើម្បីបង្កើនទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតជាមួយគ្នានោះ គឺត្រូវបង្កើនការផ្លាស់ប្តូរវិស័យព័ត៌មានឱ្យកាន់តែច្រើនថែមទៀត។ ការណ៍នេះ លោក Jiang Jiangou សន្យា ថាចិននឹងជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាពាក់ព័ន្ធវិស័យព័ត៌មានកម្ពុជាតាមរយៈការបញ្ជូនអ្នកសារព័ត៌មានកម្ពុជាឱ្យទៅទស្សនៈកិច្ចនៅប្រទេសចិន។«អំពីបញ្ហាបណ្តុះបណ្តាលធនធានមនុស្សធ្វើការផ្លាស់ប្តូរធនធានមនុស្ស បុគ្គលិកអ្នកការសែតរវាងប្រទេសទំាងពីរចាតើគណៈប្រតិភូដែលចាត់តំាងទ្បើង ដោយអ្នកការសែតកម្ពុជាឱ្យបំពេញទស្សនៈកិច្ចនៅប្រទេសចិនដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក»។

mr-china

ឆ្លើយតបនឹងការលើកទ្បើងនេះរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ យល់ស្របការលើកទ្បើងនេះ។ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «យើងខ្ញុំបានយល់ឃើញថាការផ្លាស់ប្តូរព័ត៌ មាននេះជាការសំខាន់ណាស់ពីព្រោះសព្វថ្ងៃនេះគឺយើងខ្ញុំបានទទួលព័ត៌មានទំាងតាមទូរទស្សន៍ និង តាមInternetជាពិសេសពីខាងទូរទស្សន៍ចិនCCTV ដែលសុទ្ធតែជាព័ត៌មានដែលធ្វើឱ្យយើងខ្ញុំអាច មានតុល្យភាពក្នុងការទទួលព័ត៌មានពីខាងលោកខាងលិចអំពីមិត្តចិនដើម្បីយើងអាចថ្លឹងថ្លែងបាន»។

បើតាមអ្នកនំាពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង ថាការផ្លាស់ប្តូរវិស័យព័ត៌មាននេះ នឹងផ្តោតសំខាន់ ព័ត៌មានទាក់ទងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វិស័យវប្បធម៌ និង      វិស័យទេសចរណ៍ជាដើម។ កាលពីឆ្នាំទៅមិញ ក្រុមអ្នកសារព័ត៌មានកម្ពុជាមួយក្រុម មានគ្នាជាង១០នាក់បានទៅធ្វើទស្សនកិច្ចនៅ ប្រទេសក្នុងគោលបំណង ផ្លាស់ប្ដូរបទពិភសោធន៍ វិស័យព័ត៌មានជាមួយគ្នា ដែលដំណើរទស្សនកិច្ចនេះ ឧបត្ថម្ភដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា៕

 

Share

ព័ត៌មានទាក់ទង

Image
Image
Image