en     km
en     km

​ស្នងការខេត្តកំពង់ស្ពឺតាមចាប់ស្រ្តីម្នាក់ ដែល​យកស្បែកជើង គប់រូបថតមេដឹកនាំបក្សកាន់​អំណាច(មានសំឡេង)

Share

កំពង់ស្ពឺ ៖ ស្រ្តីម្នាក់ដែលបានយកស្បែកគប់រូបថតថ្នាក់ដឹកនាំ គណបក្សកាន់អំណាច ត្រូវបានស្នងការនគរបាល ខេត្ត កំពង់ ស្ពឺប្រកាសតាមចាប់ខ្លួន។ យ៉ាងណាមិញ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា វិធានការនេះគឺធ្ងន់ធ្ងរពេក។

រូបស្រ្តីដែលបានយកស្បែកជើងគប់ស្លាកដែលមានរូបមេដឹកនាំគណបក្សប្រជាជនកម្ពុជា។រូបភាពពីអង្គភាពហ្រេសញ៉ូ។
រូបស្រ្តីដែលបានយកស្បែកជើងគប់ស្លាកដែលមានរូបមេដឹកនាំគណបក្សប្រជាជនកម្ពុជា។រូបភាពពីអង្គភាពហ្រេសញ៉ូ។

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានប្រកាសតាមចាប់ស្ត្រីម្នាក់ ជាសកម្មជនបក្សប្រឆាំង ខណៈដីកាបង្គាប់ឱ្យចូលទៅបំភ្លឺនៅ ថ្ងៃទី ៨ មិថុនា។ ដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងកំពង់ស្ពឺចុះ កាលពីថ្ងៃទី០៨ មេសា  ដោយលោក កែវ សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងរបស់ខេត្តនេះ ។

ដីកានេះបង្គាប់ឱ្យឈ្មោះ សំ សុខា អាយុ ៣៨ ឆ្នាំ ស្នាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវទៅបង្ហាញមុខចំពោះមន្រ្តីនគរបាល យុត្តិធម៌នៃស្នងការនគបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី ០៨ មិថុនា ឆ្នាំ២០១៧ ដើម្បីសាកសួរ បាក់ព័ន្ធនឹងបទប្រមាថ និង ញុះញង់ឱ្យមានការរើសអើង។

វិទ្យុស្រ្តីមិនសុំការបញ្ជាក់ពីលោក សម សាមួន ស្នងការនគបាលខេត្តកំពង់ស្ពឺបានទេនៅថ្ងៃនេះ ដោយលោកប្រាប់ថាជាប់ រវល់ រួចក៏ចុចផ្តាច់។

តែបើតាមអង្គភាព Fresh News ដែលបានស្រង់សំដីលោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមេសានេះ បានបញ្ជាក់ថា នគរបាលខេត្តកំពង់ស្ពឺ កំពុងតាមរកចាប់ខ្លួន ស្រ្តីឈ្មោះ សំ សុខា ដែលជាសកម្មជនគណបក្ស ប្រឆាំងនេះហើយ។

តាមវិដេអូឃ្លឹបស្រ្តីរូបនេះ បានយកស្បែកជើងទៅគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលរូបមេដឹកនាំកំពូល របស់គណ បក្សគឺសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន   ហើយយកមកបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

រូបសកម្មភាពដែលស្រ្តីឈ្មោះ សំ សុខា កំពុងយកស្បែកជើងជប់ស្លាកបក្សកាន់អំណាច។
រូបសកម្មភាពដែលស្រ្តីឈ្មោះ សំ សុខា កំពុងយកស្បែកជើងជប់ស្លាកបក្សកាន់អំណាច។

ជាមួយគ្នានេះដែរ លោក សម សាមួន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញស្ត្រីរូបនេះ ជួយឃាត់ខ្លួន ឬរាយ ការណ៍មកកាន់សមត្ថកិច្ចភ្លាមៗ ដើម្បីសមត្ថកិច្ចនាំខ្លួនស្ត្រីនោះ មកចាត់ការតាមនីតិវិធីច្បាប់ដែលរឿងនេះ ធ្វើឱ្យមានការ ងើយឆ្ងល់ដល់ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស។

លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងជាអ្នកឃ្លាំមើលស្ថានការនយោបាយ យល់ថាវិធានការរបស់ អាជ្ញាធរ សមត្ថកិច្ចខេត្តកំពង់កំពង់ស្ពឺវាហាក់ធ្ងន់ធ្ងរពេក។លោកបន្តថា រូបភាពដែលស្រ្តីរូបនេះបាន ធ្វើ គឺនៅក្នុងកម្រិតនៃការបញ្ចេញមតិ មិនដល់ថ្នាក់ចោទ ពីបទញុះញង់ឱ្យមានការរើសអើងនោះទេ។

លោកបន្ថែមថា  យ៉ាងណាមិញ វិធានការនេះ គឺឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់មានស្តង់ដារ ២ នៅកម្ពុជា ខណៈជនដែលជេរ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំបក្សប្រឆាំង មិនទាន់រកមុខឃើញ។

«អ្នកដែលរហូតដល់ប្រមាថព្រះមហាក្សត្រហ្នឹង មកដល់ពេលនេះអាជ្ញាធរមិនទាន់វែកមុខរកជនល្មើសនឹងផងទេ ក្នុងហ្នឹង ក៏មានឃើញការប្រមាថជីវិត ដល់អ្នកនយោបាយខាងបក្សប្រឆាំងក៏ច្រើនដែរ ក៏ប៉ុន្តែក៏អត់ទាន់មានបានចាប់ជនដែលប្រមាថ ជីវិតឬក៏ជេរប្រមាថអីពីខាងហ្នឹងដែរ អញ្ចឹងការអនុវត្តច្បាប់ហ្នឹងហាក់ឱ្យតែមានប៉ះទៅលើមេដឹកនាំគណបក្សកាន់អំណាច ហ្នឹងគឺថា អាជ្ញាធរចត់វិធានការធ្ងន់ហើយ លឿនទៀត»។

លោកបន្តថា បើទោះជា ការបញ្ចេញមតិរបស់ស្រ្តីដែលជាសកម្មជនគណបក្សប្រឆាំងរូបនោះជ្រុលបន្តិចមែន ប៉ុន្តែគួរតែ ហៅ គាត់មកណែនាំ ប្រសើរជាងការចោទប្រកាន់នាំឱ្យមានការបែកបាក់។

គណបក្សសង្រ្គោះជាតិ ដែលគេថា គណបក្សប្រឆាំង  បានបដិសេធថាស្រី្តរូបនេះ មិនមែនជាសមាជិកបក្សខ្លួនទេ៕

Share

ព័ត៌មានទាក់ទង

Image