en     km
en     km

រដ្ឋសភា​ អនុម័ត​ច្បាប់​លក្ខន្តិក​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប​ញ្ញ​តិ្ត​ (មានសំឡេង)

Share

ភ្នំពេញ៖ គឺជាច្បាប់ដែលទើបតែត្រូវបានធ្វើវិសោធនកម្មដើម្បីសម្រួលបែបបទគ្រប់គ្រងរដ្ឋបាលនៅតាមស្ថាបន័និតិបញ្ញតិ្តដូចជារដ្ឋសភា ព្រឹទ្ធិសភានិងក្រុមប្រឹក្សាធម្មនុញ្ញ។ សមាជិកសភាគណបក្សប្រឆាំងបានរិះគន់ថាច្បាប់នេះមិនទាន់មានលក្ខណៈទូលាយនៅឡើយ។

mettនៅព្រឹកថ្ងៃទី០៧ មេសានេះ រដ្ឋសភាបានអនុម័តវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញតិ្ត ដើម្បីតម្លើងក្របខ័ណ្ឌឱ្យស្របនឹងប្រភេទក្របខ័ណ្ឌថ្មី នៃមន្ត្រីរាជការស៊ីវិល។ មន្ត្រីរាជការនៃក្រុមនីតិប្បញ្ញតិ្ត រួមមានរាជការក្នុងក្របខ័ណ្ឌរដ្ឋនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាព។ ច្បាប់នេះក៏អនុវត្តចំពោះអ្នករាជការក្របខ័ណ្ឌរដ្ឋនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
លោក ហ៊ូ ស្រ៊ី តំណាងរាស្ត្រហត្ថលេខីបានថ្លែងថា ការសើ្នឱ្យធ្វើវិសោធនកម្មច្បាប់នេះឡើងក្នុងបំណងរៀបចំប្រភេទលក្ខខ័ណ្ឌថ្មី នៃមន្ត្រីរាជការក្រុមនិតិបញ្ញត្តិ ឱ្យមានសុគតភាពទៅនឹងមន្ត្រីមុខងារសារធារណៈដទៃទៀត។
វិសោធនកម្មច្បាប់ដែលត្រូវអនុម័តនៅថ្ងៃនេះ ត្រូវបានកែស្រួលចំនួន២២ មាត្រានៃច្បាប់ចាស់។ វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្ដិ ទទួលបានសំឡេងគាំទ្រអនុម័តពីសមាជិកសភាចំនួន៩៣ សំឡេង។

លោក ងឹម ញេង

ចំណែកមាត្រា៣៥ថ្មី ចែងថា ជារៀងរាល់ឆ្នាំនៅខែមករា នាយកដ្ឋានគ្រប់គ្រងបុគ្គលិកត្រូវចុះបញ្ជីអ្នករាជការដែលត្រូវពិនិត្យដំឡើងថ្នាក់ទាំងអស់។
លោក ងឹម ញេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ ថា ច្បាប់នេះមានលក្ខណៈចង្អៀត ដោយសារការគ្រប់គ្រង់ មិនបានបើកទូលាយទៅឱ្យថ្នាក់ដឹកនាំ ឬតំណាងរាស្ត្រចូលរួមនៅក្នុងការសម្រេចនៅក្នុងច្បាប់នេះទេ។ «មន្ត្រីនៅក្នុងក្របខ័ណ្ឌនីតិបញ្ញត្តិហ្នឹង គឺដើម្បីធ្វើកិច្ចការងាររដ្ឋបាល ទៅឱ្យសម្តេច ឯកឧត្តមលោកជំទាវដែលជាអ្នកតំណាងរាស្ត្រ ប៉ុន្តែបើពិនិត្យទៅលើខ្លឹមសារច្បាប់ក្រៅតែពីប្រធានស្ថាប័ន ឬក៏សភាក្រៅពីសម្តេចប្រធានសភាតែម្នាក់គតដែលមានសិទ្ធិចូលរួមសម្រេចនៅក្នុងការងាររបស់មន្ត្រីនៅក្នុងក្រុមនិតិបញ្ញត្តិហ្នឹង តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា ដែលជាគណៈកម្មការអចិន្ត្រយ៍អី គឺពុំមានសិទ្ធិចូលរួមក្នុងការសម្រេចផ្សេងៗនៅក្នុងច្បាប់នេះទេ»។
លោក ចង់ឱ្យច្បាប់ដែលបានអនុម័ត មានប្រសិទ្ធភាព និងសម្រាប់មនុស្សជំនាន់ក្រោយអនុវត្តន៍៕

Share

ព័ត៌មានទាក់ទង

Image