en     km
en     km

ថៃ​អាច​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ខែមិថុនា​ ឬ​ វិច្ឆិកា​ឆ្នាំ​២០១៨

Share

ព្រះមហាក្សត្រថៃ វិជ្ជរ៉ាឡុងកន បានឡាយព្រះហស្ដរួចហើយ លើក្រឹត្យច្បាប់កំពូលរបស់ប្រទេស គឺ រដ្ឋធម្មនុញ្ញដែលពួកយោធារៀបរៀងឡើង ដើម្បីត្រួតត្រាយផ្លូវឱ្យមានរដ្ឋាភិបាលស៊ីវិលតាមរយៈការបោះឆ្នោត ឆ្នាំ ២០១៨ ។

thia

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ព្រះមហាក្សត្របានឡាយព្រះហស្ដលេខា កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីនេះ បានចូលព្រះបរមរាជវាំង រយៈពេល ៦ខែមកនេះ ។

រដ្ឋធម្មនុញ្ញថ្មីរបស់ថៃ ដែលរៀបរៀងដោយសភាធម្មនុញ្ញ ហើយភាគច្រើនជាពួកយោធាបានធ្វើឡើង ដើម្បីបញ្ចប់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី យីង ឡាក់ បន្ទាប់ពីពួកយោធាបានធ្វើរដ្ឋប្រហារនៅខែឧសភា ឆ្នាំ ២០១៤ ។ តែទោះយ៉ាងណា រដ្ឋធម្មនុញ្ញថ្មីនេះ គ្រាន់តែជាការត្រួតត្រាយផ្លូវឱ្យមានការបោះឆ្នោតសភានៅពេលខាងមុខនេះ ។

តាមប្រភពដដែលនេះ ក្រោយពីព្រះមហាក្សត្រឡាយព្រះហស្ដលេខាហើយ នោះគណៈរដ្ឋមន្ដ្រីនឹងប្រកាសប្រើប្រាស់ជាផ្លូវការដែលអាចជ្រើសរើសការបោះឆ្នោតនៅខែមិថុនា ឬខែវិច្ឆិការ ឆ្នាំ ២០១៨ ។

បើមានការបោះឆ្នោតមែននោះ គឺជាការបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធាដែលដឹកនាំដោយមេដឹកនាំរដ្ឋប្រហារ ឧត្ដមសេនីយ៍ប្រាយុទ្ធចាន់អូចា។

លោកប្រាយុទ្ធ ចាន់អូចា បានក្លាយជានាយករដ្ឋមន្ដ្រី តាមរយៈការបោះឆ្នោតចេញពីសមាជិកសភាដែលពួកយោធា មានសំលេងភាគច្រើនបំផុតគាំទ្រលោក ។

រាជាណាចក្រនេះ បានរុះរើរដ្ឋធម្មនុញ្ញរបស់ខ្លួនជាច្រើនលើកមកហើយ ដែលប្រយោជន៍ធ្វើឱ្យស្របទៅនឹងស្ថានការណ៍នយោបាយ។

ចាប់តាំងពីឆ្នាំ ១៩៥០មក រាជាណាចក្រនេះ បានឆ្លងកាត់នៃការធ្វើរដ្ឋប្រហារ រយៈពេល ១៩លើកមកហើយ។ ប៉ុន្ដែ ពួកយោធាដែលបានឡើងកាន់អំណាចជាថ្មីទៀតនេះ បានសន្យានៅចំពោះមុខសហគមន៍អន្ដរជាតិ ថា នឹងមានការបោះឆ្នោតជ្រើសរើសមេដឹកនាំបែបប្រជាធិបតេយ្យឱ្យបាននៅឆ្នាំ ២០១៨នេះ ៕ Reuters

 

Share

ព័ត៌មានទាក់ទង

Image