en     km
en     km

ដូ​ណា​ល់​ត្រាំ​ថា​ម៉េច​ធ្វើ​ហ្នឹង​៖​អា​មេ​រិ​ក​បាញ់​កាំជ្រួច​លើ​កងទ័ព​ស៊ី​រី​ហើយ​នៅ​ពេល​នេះ​

Share

កម្រណាស់ដែលពួកសាធារណរដ្ឋនៃប្រទេសអាមេរិកអត់់ឱនឱ្យសត្រូវរបស់ខ្លួនដែលខណៈនេះកងទ័ពជើងទឹកអាមេរិកបានបាញ់កាំជ្រួច Tomahawk ប្រហែលជា ៥៩គ្រាប់ដោយបាញ់ចេញពីនាវាចម្បាំងរបស់ខ្លួន នៅឈូងសមុទ្រ មីឌីទែរ៉ាណេ ។

misil-01

ការវាយប្រហារដោយការប្រើប្រាស់អាវុធធុនធ្ងន់របស់កងទ័ពអាមេរិក ទៅលើទីតាំងមួយចំនួនរបស់កងទ័ពស៊ីរីដែលសង្ស័យថា ជាកន្លែងស្ដុកអាវុធគីមី គឺ ធ្វើឡើងតាមការបញ្ជារបស់ លោក ដូណាល់ ត្រាំ។

លោក ដូណាល់ ត្រាំ បានថ្កោលទោសកងទ័ពស៊ីរីដែលប្រើប្រាស់អាវុធគីមីបាញ់ទៅលើជនស៊ីវិល ដោយសេតវិមានបានចាត់ទុកថា ជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិ។

ការវាយប្រហាររបស់កងទ័ពអាមេរិក បន្ទាប់ពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិមិនអាចរកចំនុចរួមមួយដើម្បីចាត់ការលើប្រទេសស៊ីរី ខណៈដែលអាមេរិក អង់គ្លេស និងបារាំង បានថ្កោលទោសកងទ័ពស៊ីរី ជាពិសេសថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើប្រធានាធិបតី បាសា អាល់អាសាដ ។

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងវាយប្រហារដោយឯកតោភាគីទៅលើទីតាំងណាដែលសង្ស័យថា ជាកន្លែងស្ដុកអាវុធគីមីដែលមាននៅក្នុងទឹកដីប្រទេសស៊ីរី ទោះជាក្នុងតំបន់ពួកឧទ្ទាម ឬក៏កងទ័ពរដ្ឋាភិបាលកាន់កាប់ក៏ដោយនោះ។

ក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី បានប្រតិកម្មភា្លមៗដោយស្រង់សម្ដីប្រធានាធិបតីអាសាដ មកនិយាយថា អាមេរិកកំពុងតែឈ្លានពានទឹកដីស៊ីរីដោយមិនបានពិភាក្សាជាមួយក្រុមប្រឹក្សាសន្ដិសុខអន្ដរជាតិ។

តាមប្រភពនេះ លោក អាសាដ ទាមទារឱ្យអាមេរិកបញ្ឈប់ទង្វើររបស់ខ្លួនជាបន្ទាន់។ តែយាងនេះក្ដី រដ្ឋមន្ដ្រីការបរទេសអាមេ     រិក Rex Tillerson បាននិយាយថា ប្រធានាធិបតី បាសា អាល់អាសាដ លែងមានតួនាទីជាប្រធានាធិបតីនៅប្រទេសស៊ីរីទៀតហើយ។

ប្រទេសស៊ីរីបានធ្លាក់ចូលនៅក្នុងភ្នក់ភ្លើងសង្គ្រាមចាប់តាំងពី ឆ្នាំ ២០១១ ដោយសារប្រទេសនេះ កើតចលាចលទាមទារឱ្យប្រ ធានាធិបតីបាសាអាល់អាសាដ ជ្រើសរើសមេដឹកនាំ ហើយពុំនោះទេត្រូវកាន់អាវុធដើម្បីទម្លាក់ លោក អាសាដ ចេញពីតំណែង ៕ BBC

Share

ព័ត៌មានទាក់ទង

Image