en     km
en     km

ហ្វី​លី​ពី​ន​៖​រដ្ឋមន្ត្រី​ម្នាក់​ត្រូវ​បាន​បណ្ដេញ​ពី​តំណែង​ដោយសារ​រឿង​ពុក​រលួយ​

Share

ប្រធានាធិបតីនៃប្រទេសហ្វីលីពីន Rodrigo Duterte បាន បណ្ដេញលោក Ismael Sueno រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីតំណែង ដោយសាររឿងពុករលួយដែលនាំឱ្យ ខូចឈ្មោះ គណៈរដ្ឋន្ត្រី របស់បុរសខ្លាំងរូបនេះ។ នេះ បើ យោងតាមលោក Ernesto Abella អ្នកនាំពាក្យ ប្រធានាធិបតី។

rodrigo-duterte

ការ បណ្ដេញលោក Ismael Sueno ពីតំណែង បាននាំឱ្យមន្ត្រី ជាន់ខ្ពស់ របស់ប្រទេសនេះ ជាង១០ រូប ក្រោមការគ្រប់គ្រងរបស់ បុរសខ្លាំង Rodrigo Duterte បាត់បង់តំណែងចាប់តាំងពីចូលកាន់តំណែងនៅចុងខែមីថុនា ឆ្នាំ២០១៦។

តាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យ ប្រធានាធិបតី លោក Ismael Sueno ត្រូវបានរកឃើញ កំហុស ជាច្រើន តែកំហុសដែលនាំឱ្យលោក ខ្ទាត់ចេញពីតំណែង គឺអំពើពុករលួយ និង ការធ្វើឱ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការបណ្ដេញលោក Ismael Sueno បន្ទាប់ពី មានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីយប់ថ្ងៃចន្ទទី៣ ខែមេសានេះ។ តែបើរាប់ ពីឋានៈវិញ លោក Ismael Sueno គឺជារដ្ឋមន្ត្រីទីពីររបស់ បុរសខ្លាំង Rodrigo Duterte ដែល ត្រូវបានបណ្ដេញពីតំណែង។

លោកRodrigo Duterte ធ្លាប់បាន ព្រមានថា រដ្ឋមន្ត្រីណាម្នាក់ ដែលមិនធ្វើខ្លួនឱ្យស្អាតទេ ហើយមានកំហុសរឿងអ្វីមួយ គឺមិនអាចធ្វើសមាជិកគណៈរដ្ឋមន្ត្រី របស់លោកបានទេ៕ CNA

 

Share

ព័ត៌មានទាក់ទង

Image