en     km
en     km

វៀតណាម​បញ្ជូន​មន្ត្រី​ទូត​និង​មេធាវី​ជួប​ជនសង្ស័យ​ករណី​ឃាតកម្ម​ គី​ម​ ជុង​ណាំ​

Share

រដ្ឋាភិបាលវៀតណាមសម្រេចឱ្យមន្ត្រីទូត និងមេធាវីរបស់ខ្លួនទៅជួបស្ត្រីជនសង្ស័យក្នុងសំណុំរឿង ឃាតកម្មលើលោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនខ្លួនក្នុងសំណុំរឿងនេះ។
vn

តាមប្រភពព័ត៌មានរបស់វៀតណាម Vietnam Net លោកមេធាវីការពារក្តី Hisyam Teh Toh Teik ត្រូវបានបញ្ជូនទៅការពារក្តីឲ្យជនសង្ស័យគឺកញ្ញា Doan Thi Huong ដែលប្រឈមនឹងការកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងនេះ។
ស្ត្រីជនជាប់ចោទរូបនេះទទួលបានមេធាវីការពារ ២រូបគឺលោក Hisyam Teh Toh Teik  និងលោក Naran Singh។ លោកមេធាវីការពារក្តីទាំងពីរកំពុងខិតខំយ៉ាងខ្លាំងដើម្បីការពារក្តីដល់កញ្ញា Huong. ។ កញ្ញា Huong បាននិយាយថា នាងបានខិតខំថែរក្សាសុខភាពដើម្បីធ្វើការជាមួយលោកមេធាវីដែលកំពុងការពារក្តី។
លោក គីម ជុងណាំ បងប្រុសប្រធានាធិបតី គីម ជុងអ៊ុន ត្រូវបានធ្វើឃាតកាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានក្រុងកូឡាឡំពួរ។ លោក គីម ជុងណាំ បានស្លាប់ក្នុងរយៈពេលតែ ២០នាទីប៉ុណ្ណោះ ដោយសារការបាច់ម្ស៉ៅពុលលើមុខលោកដែលសមត្ថកិច្ចរកឃើញនាងកញ្ញា Doan Thi Huong ជនជាតិវៀតណាមនិងស្រី្តម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ីជាអ្នកប្រព្រឹត្ត៕ ប្រភពៈVNA

Share

ព័ត៌មានទាក់ទង

Image