en     km
en     km

ម៉ា​ឡេ​ស៊ី​និង​កូរ៉េ​ខាងជើង​ចាប់ផ្ដើម​ ពិភាក្សា​គ្នា​ករណី​សព​លោក​ គី​ម​ ជុង​ណាំ​

Share

ក្រុងកូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រី Najib Razak បាននិយាយកាល ពីថ្ងៃពុធទី២៩ មីនានេះ ថារដ្ឋាភិបាលម៉ាឡេស៊ីពិតជាជាប់ពាក់ព័ន្ធរឿងរ៉ាវ ដ៏ស្មុគស្មាញ ជាមួយកូរ៉េ ខាងជើងដោយសារអំពើឃាតកម្មលើលោក គីម ជុងណាំ ដែលនាំឱ្យ ពលរដ្ឋម៉ាឡេស៊ី ៩នាក់ជាប់ផុងនៅកូរ៉េខាងជើង។
najib

លោក គីម ជុងណាំ បងប្រុសប្រធានាធិបតី គីម ជុងអ៊ុន ត្រូវគេធ្វើឃាតកាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ នេះនៅអាកាសយានដ្ឋានក្រុងកូឡាឡាំពួរ ដែលការធ្វើឃាតនេះបានធ្វើឲ្យមានកាត់ផ្តាច់នៅចំណងការទូតរវាងប្រទេសទាំង២។ ជនជាតិម៉ាឡេស៊ីបីនាក់ និង បុគ្គលិគរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំការនៅកូរ៉េខាងជើង នោះពេលនេះកំពុងត្រូវបានគេហាមឃាត់មិនឲ្យចាកចេញពីប្រទេស។
លោក Najib មានប្រសាសន៍នៅក្នុងសន្និសីទសារពត៍មានថា «នេះគឺជាការពិភាក្សារវាងរដ្ឋាភិបាលដែលរឿងនេះគឺជារឿងដែលរសើប។ អ្វីដែលសំខាន់គឺការរក្សានៅសុវត្ថិភាពជនជាតិម៉ាឡេស៊ីដែលរស់នៅ
ក្នុងក្រុងព្យុងយ៉ាងនោះហើយប្រទេសម៉ាឡេស៊ីនៅតែរក្សាគោល
នយោបាយអធិបតេយ្យភាព្យនីតិរដ្ឋជានិច្ច។ តែយ៉ាងណាក៏ដោយ នាយស្នងការប៉ូលិស Khalid Abu Bakar បានឲ្យអ្នកសារព៍តមានដឹងថា ៖ « ករណីលោកគីម ជុងណាម នេះពួកយើងកំពុងធ្វើការស៊ើបអង្កេតប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីនោះដែរដោយរង់ចាំតែសេចក្តីថ្លែងការណ៍រួមតែបុណ្ណោះ»។ ទំនាស់ការទូតម៉ាឡេស៊ី និងកូរ៉េខាងជើង ដោយសារ ក្រុងកូឡាឡាំពួរមិន ព្រមប្រគល់សពលោក គីម ជុងណាំទៅឲ្យក្រុងព្យុងយ៉ាង៕

Share

ព័ត៌មានទាក់ទង

Image