en     km
en     km

រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​មាន​ឯកសារ​ ១២០០០០​ទំព័រ​ចោទប្រកាន់​លោកស្រី​ ប៉ាក​

Share

សេអ៊ូល៖ លោកស្រី ប៉ាក គុនហេ អតីតប្រធានាធិបតី ដែលត្រូវបានដកហូតអំណាច បានទៅដល់តុលាការហើយ ដើម្បីចូលខ្លួនករណីពុករលួយនិងបំពានអំណាចរដ្ឋដោយរដ្ឋអាជ្ញាបានកសាងសំណុំរឿង ចំនួន៤ ដែលយោងទៅតាមសារប្រឆាំងលោកស្រីមានកម្រាស់ ១២០០០០ទំព័រ។
kun-he

ក្នុងសំណុំរឿងរាប់ម៉ឺនទំព័រនេះ ត្រូវបានគេហៅថា ជាសារណាប្រវត្តិនៃសំណុំរឿងឧក្រិដ្ឋដ៏កម្រប្រឆាំងអតីតប្រធានាធិបតី ស្ត្រីដំបូងគេនៃសាធារណៈរដ្ឋកូរ៉េ។ តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកស្រីប៉ាកត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការតាំងពីព្រឹកព្រលឹមដែលសវនាការនេះផ្ដោតលើនីតិវិធីនៃការឃុំខ្លួនលោកស្រី និង ករណីបំពានអំណាចរដ្ឋ។ លោកស្រី ប៉ា មានអាយុ ៦៥ឆ្នាំ ហើយជាកូនបងគេរបស់អតីតប្រធានាធិបតី ParkChung Hee។ លោកស្រី បានឡើងកាន់តំណែងនៅឆ្នាំ២០១៣៕ CNA

Share

ព័ត៌មានទាក់ទង

Image