en     km
en     km

​អូស្ត្រាលី​៖​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ភៀសខ្លួន​គេច​ចេញពី​ព្យុះ​ Cyclone

Share

ក្រុងស៊ីដនី៖ ជ្រោយសមុទ្រដែលនៅភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវវាយផ្ទប់ដោយខ្យល់កន្ត្រាក់ធំៗនិងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃអង្គារិ៍ ដែលបណ្តាលមកពីកម្លាំងខ្យល់កន្ត្រាក់ដោយព្យុះ cyclone បង្ខំឲ្យប្រជា ជន ជាង៣០០០នាក់រត់រកទីសុវត្ថិភាព។

cyclone-yasi

ព្យុះ Cyclone Debbie ត្រូវបានបំបែកខ្លួនយ៉ាងលឿនទៅជាព្យុះមួយទៀត ដែលវាបានក្លាយទៅជាខ្យល់ព្យុះមានកម្លាំងយ៉ាងលឿនបំផុតហើយគ្រោះថ្នាក់បំផុត ។ អាជ្ញាធរបានព្រមានថាវាអាចនឹងធ្វើឲ្យបាក់ដីយ៉ាងខ្លាំង។

ខ្យល់ព្យុះនេះមានកម្លាំងនិងល្បឿនជាង ២២០ គីឡូម៉ែត្រក្នុង១ម៉ោង បណ្ដាលឱ្យភ្ញៀវទេសចរណ៏ទាំងអស់ ទៅកំសាន្តកោះ Whitsunday នោះត្រូវរង់ចាំនៅក្នុងបន្ទប់សណ្ធាគាររហូតទាល់តែព្យុះបញ្ឈប់សកម្មភាព។

ទោះជាយ៉ាងណាក៏ដោយ ព្យុះនេះត្រូវបានគេព្យាករណ៍ថា វាគឺជាព្យុះដែលមានកម្លាំងខ្លាំងដូចព្យុះ Cyclone Yasi ដែលបោកបក់លើតំបន់រដ្ឋត្រូពិក Queensland ដោយបានកម្ទេចផ្ទះនិងដំណាំកន្លែងកំសាន្តជាច្រើនកាលពីឆ្នាំ២០១១៕

Share

ព័ត៌មានទាក់ទង

Image