en     km
en     km

លោក កែវ​ រ៉េមី ថាសម្តេច ហ៊ុន សែន មានគុណស្មើមហាមេឃគួរតែទទួលបានរង្វាន់នូបែលសន្តិភាព

Share

ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទូចឱ្យសហគមន៍អន្តរជាតិ ប្រគល់ពានរង្វាន់ នូប៊ែលពិភពលោកផ្នែកសិទ្ធិមនុស្ស និង សន្តិភាពដែលលោកថា សម្តេច បានកសាង គុណសម្បិត្តិយ៉ាងធំធេង ក្នុងការ ជួយ សង្គ្រោះជិវិតមនុស្សដោយសគុណសម្បត្តិស្មើមហាមេឃ។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។

លោកកែវ រ៉េមីបានទទូចដូចនេះនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទីទី២៧មីនានេះ នៅ ស្នាក់ របស់ ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលសន្និសីទនេះ ប្រតិកម្មនឹងក្រុមសមាជិកសភាអាស៊ាន វាយប្រហារ កម្ពុជាជារដ្ឋ ប្រឈមគ្រោះថ្នាក់ ជាងគេ ចំពោះ លទ្ធិប្រជាធិបតេយ្យ។

លោក កែមរ៉េមី និយាយថា ពេលវេលាសមល្មមហើយ ដែល សម្ដេចហ៊ុនសែនគួរបានទទួលពានរង្វាន់នេះ។

លោកកែវ រ៉េមី បានមានប្រសាសន៏ថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យ សិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំភ្លេចញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែល មានគុណសម្បត្តិស្មើមហាមេឃ»

លោកបានបន្ថែមទៀតថា ការសង្គ្រោះជីវិតមនុស្សឲ្យរស់រានមានជីវិត គឺជាមូលដ្ឋានគ្រឹះ នៃការគាំពារ សិទ្ធិរស់រានមាន ជីវិត។

ពានរង្វាន់នូបែលសន្តិភាព គឺជាពានដ៏កិត្តិយស បំផុតរបស់សហគមន៍ អន្តរជាតិ ។ អង្គការផ្ដល់ពាននេះគឺនៅប្រទេស ណ័រ វេស។ ឥស្សរជន ដែលទទួលបានពាននេះ មានដូចជា លោកស្រីអ៊ុងសានសូជី អតីតមេដឹកនាំ គណបក្សប្រឆាំងនៅ ភូមា  លោក អូបាម៉ា អតីតប្រធានាធិបអាមេរិកលោកនិង លោកណេលសុន មាដេឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ហើយពានរង្វាន់នេះ ក៏បាលផ្ដល់ច្រើនដែរ ដល់អ្នកវិទ្យាសាស្ត្រ ដែលបានជួយពិភភពលោក។

ចំណែកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកាន់តំណែងនេះ ជាង៣០ឆ្នាំហើយ ។ សម្ដេច ទទួលបានពានរង្វាន់ជាច្រើន ហើយ ឋានៈជា មេដឹកនាំកម្ពុជា ប៉ុន្តែ អ្វីដែលមេដឹកនាំកម្ពុជារូបនេះមិនទាន់ទទួលបាន គឺពានរង្វាន់ នូបែលសន្តិភាព ។

លោកមឿន តុលា  នាយកប្រតិបត្តិ នៃសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ទទួលស្គាល់ថាសម្ដេចហ៊ុនសែន មានគុណសម្បត្តិ ច្រើន ដែរ ប៉ុន្តែ បើនិយាយពីគុណវិបត្តិវិញ គឺមានច្រើន ហើយធ្ងន់ធ្ងរទៀតផង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាសា្ថប័នសិទ្ធិមនុស្ស របស់រដ្ឋាភិបាល ។ ស្ថាប័ននេះ តែងតែការពារនិងប្រឆាំងការរិះ គន់រដ្ឋាភិបាល ពីសំណាក់ជនណា ឬប្រទេសណាថាកម្ពុជា រំលោភសិទ្ធិមនុស្ស ។ ចំណែក លោក កែវ រ៉េមី ធ្លាប់ ជាអ្នក នយោបាយ គណបក្សហ្វ៊ុន ស៊ីន ប៉ិច  គណបក្សសមរង្ស៊ី  និងចុងក្រោយគណបក្សសិទិ្ធមនុស្ស មុនលោក ចូល គណបក្ស ប្រជាជនកម្ពុជាដែលបាន កាន់តំណែងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image