en     km
en     km

សិង្ហ​បុរី​ចងសម្ព័ន្ធភាព​កាន់តែ​ខ្លាំង​ជាមួយ​បារាំង​

Share

សិង្ហបុរី៖ លោក ប្រធានាធិបតី Tony Tan Keng Yam បាននិយាយថា ចំណងមិត្តភាពទ្វេភាគីរវាងសិង្ហបុរី និង បារាំងពិតជារឹងមាំ ដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចយ៉ាងស្អិតរមួត។

sihaborey

លោក ប្រធានាធិបតី បញ្ជាក់ថា៖« វាគឺជាកិត្តិយសដ៏វិសេសវិសាលដែលបានស្វាគមន៍លោកវប្រធានាធិបតី François Hollande មកកាន់សិង្ហបុរី ហើយវាក៏ជាលើកតំបូងចំពោះវត្តមានប្រធានាធិបតីបារាំងរូបនេះ»។

នៅក្នុងសន្ទរកថាចំពោះមុខសមភាគីបារាំងលោកTony Tan Keng Yam បាន បានលើកឡើងថា បារាំងគឺជាប្រទេសដែលធំទី ២ នៅក្នុងការដាក់វិនិយោគពាណិជ្ជកម្ម ឆ្នាំ ២០១៦នេះ ហើយប្រទេសសិង្ហបុរីគឺជាប្រទេសលេខរៀងទី ៦ ក្នុងការវិនិយោគនៅសហពន្ធ អ៊ឺរ៉ុប។

លោក Tan បានបន្ថែមទៀតថា« នៅសិង្ហបុរី ប្រទេសបារាំងមាន មិនតិចជាង១៨០០ នៃសហគ្រាស ហើយមានមិនតិចជាង១៥០០ នាក់ចាត់ទុកថា សិង្ហបុរីគឺជាប្រទេសទី២ បន្ទាប់ពីបារាំង»។លោក Tan បានបញ្ជាក់ពីអារម្មណ៍និងសេចក្តីទុកចិត្តទៅលើទស្សនៈកិច្ចរបស់មេដឹកនាំបារាំងមកកាន់ សិង្ហបុរីថា ដែលលោកថា៖«សិង្ហបុរី និង បារាំងនឹងក្លាយជាដៃគូសេដ្ធកិច្ច ចំណងមិត្តភាពនិងឈានទៅកាន់ជំហ៊ានថ្មីមួយទៀត »៕

Share

ព័ត៌មានទាក់ទង

Image