en     km
en     km

សម្ដេច ​ហ៊ុន ​សែន ​ប្រាប់​ទៅ​ពលរដ្ឋ​កុំឱ្យ​ចង​ចាំ​ថា ​CPP​ កាន់​លេខ​រៀង​ទី​៤​

Share

ក្រចេះ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ៣ខ្នង នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ សម្តេចនាយ ករដ្ឋមន្ត្រីហ៊ុន សែន បានពន្យល់ប្រាប់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់អំពីលេខ រៀងគណបក្សនយោបាយនីមួយៗ។

សម្ដេច ហ៊ុន សែន ក្នុង ពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹង កុក កំពង់ចាមនៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
សម្ដេច ហ៊ុន សែន ក្នុង ពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹង កុក កំពង់ចាមនៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន

សម្តេចបានបញ្ជាក់ថា កុំឱ្យប្រជាពលរដ្ឋចងចាំ លេខ៤ ជាលេខសម្គាល់គណបក្សប្រជាជនកម្ពុជា ខណៈគណបក្សនេះ ទទួលបានលេខ៤ ពីអាណត្តិជាប់គ្នា គឺនៅឆ្នាំ២០០៨ និង ឆ្នាំ២០១៣។

សម្តេចបញ្ជាក់«បោះឆ្នោតនៅឆ្នាំ២០០៨ គណបក្សប្រជាជនចាប់បានលេខរៀងទី៤ ដល់២០១៣ ក៏នៅចាប់បានលេខ រៀង ទី៤ទៀត ដូច្នេះបានជាបងប្អូនយើងតែងតែនិយាយថា គាំទ្រលេខទី៤ ប៉ុន្តែសូមបងប្អូនយល់ឱ្យបានច្បាស់ថា ការបោះ ឆ្នោតនីមួយៗសុទ្ធតែមានការចាប់ឆ្នោត»។

សម្តេចមានប្រសាសន៍បន្តថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧នេះ គណបក្សនីមួយៗមានលេខខុសៗគ្នា នៅទូទាំង ១៦៤៦ឃុំ សង្កាត់ ដែលពេលខ្លះក៏ចាប់បានលេខ៤ លេខ ៦ ឬលេខ ហើយជួនកាលក៏បានលេខ៨។

កាលពីថ្ងៃទី២៥ មីនា ឆ្នាំ ២០១៧ ប្រធានគណបក្សថ្មីនៃគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានប្រាប់អ្នកគាំទ្រខ្លួន ឱ្យបញ្ឈប់ការចងចាំ ថាលេខ៧ ជាលេខសម្គាល់គណបក្សសង្គ្រោះជាតិ ដែលនាំឱ្យមានការភ័ន្តច្រលំ។

ថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងពិធីផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅខេត្តកំពងធំ លោក កឹម សុខ ពន្យល់ថា «ព្រោះលេខរៀងគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់នី មួយៗ ហើយមិនមែនសុទ្ធតែលេខ៧ គ្រប់ឃុំ សង្កាត់ ដូចការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ទេ»។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹតទៅនៅថ្ងៃទី៤មីថុនា ដោយមានគណបក្សចំនួន១២ ចូលរួមប្រកួត ប៉ុន្តែមានតែគណបក្សធំ២ប៉ុណ្ណោះបានដាក់បេក្ខជនរបស់ខ្លួន បាន ទូទាំង១៦៤៦ឃុំ៕

 

Share

ព័ត៌មានទាក់ទង

Image