en     km
en     km

មេដឹកនាំ​ពិភពលោក​រួម​គ្នា​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ឡុ​ង​

Share

​មេដឹកនាំ​មួយ​ចំនួន​នៃ​ពិភពលោក​បាន​បញ្ចេញ​ការ​ថ្កោលទោស​របស់​ខ្លួន​ដោយ​ការ​សម្ដែង​នូវ​ការ​សាមគ្គី​ជាមួយ​ប្រទេស​អង់គ្លេស​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ដែល​ផ្ទុះ​ឡើង​នៅ​ក្បែរ​វិមាន​រដ្ឋសភា​នៃ​ប្រទេស​អង់គ្លេស​ កាលពី​ថ្ងៃ​ពុធ​ ទី​២២​ មិ​នា​ ។​

london

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ យ៉ាងតិច​មនុស្ស​ ៥​នាក់​បាន​ស្លាប់​ដោយ​អំពើ​ភេរវកម្ម​ ប៉ុន្ដែ​ខ្មាំង​កាំភ្លើង​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​។​
​មេដឹកនាំ​ដែល​ផ្ដើម​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះ​ មាន​ប្រធានាធិបតី​បារាំង​ Francois​ Hollande​  អធិការបតី​អា​ល្លឺ​មង់​ Angela​ Merkel​ ប្រធានាធិបតី​អា​មេ​រិ​ក​ ដូ​ណា​ល់​ត្រាំ​ ប្រធាន​សហភាព​អឺរ៉ុប​ Jean-Claude​ Juncker​ នាយក​រដ្ឋមន្ដ្រី​អូ​ស្រា្ដ​លី​ Malcolm​ Turnbull​ នាយក​រដ្ឋមន្ដ្រី​កា​ណា​ដា​  Justin​ Trudeau​  នាយក​រដ្ឋមន្ដ្រី​ហូ​ឡង់​ Mark​ Rutte​  និង​ក្រសួង​ង​ការ​បរទេស​រុ​ស្ស៊ី​។​

​សារលិខិត​មេដឹកនាំ​ទាំងនោះ​ បាន​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ដោយ​បង្ហាញ​ការ​ឈឺចាប់​ជាមួយ​ជន​រង​គ្រោះ​ និង​ឧបទ្ទវ​ហេតុនេះ​ ហើយ​មេដឹកនាំ​ទាំងនោះ​ បាន​សន្យា​ ជាមួយ​មេ​ដឹក​អង់គ្លេស​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​៕BBC

Share

ព័ត៌មានទាក់ទង

Image