en     km
en     km

​កូរ៉េ​ខាងជើង​ថា​ គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​

Share

ក្រុង​ហ្សឺ​ណែវ​៖​ កូរ៉េ​ខាងជើង​អះអាង​ថា​ខ្លួន​គ្មាន​អ្វី​នឹង​ត្រូវ​ព្រួយបារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋអាមេរិក​ទោះជា​មានការ​រាំង​ខ្ទប់​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ របស់​ក្រុង​ព្យុ​ង​យ៉ាង​ក៏​ដោយ​។​

korean-s

លោក​ Choe​ Myong​ Nam​ តំណាង​បេសកកម្ម​ការទូត​ របស់​កូរ៉េ​ខាងជើង​ ដែល​មាន​បេសកកម្ម​នៅ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណេ​វ​ បាន​និយាយ​ថា​វិធានការ​នេះ​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ សមត្ថភាព​ កា​រវិ​វ​ឌ្ឍ​កាំជ្រួច​បាញ់​រំលង​ទ្វីប​របស់​ខ្លួន​ឡើយ​។​ 

ទីភ្នាក់ងារ​ Reuters​ បាន​សម្រង់​សំដី​រដ្ឋមន្ត្រី​សហរដ្ឋអាមេរិក​មក​ន​យិ​យាយ​ កាលពី​ថ្ងៃ​ចន្ទ​ថា​រដ្ឋបាល​ របស់​លោក​ប្រធានាធិបតី​ លោក​ Trump​ កំពុង​ពិចារណា​បន្ថែម​កម្លាំង​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ កូរ៉េ​ខាងជើង​ ដែល​ជា​ផ្នែក​មួយ​ប្រឆាំង​កូរ៉េ​ខាងជើង​ ដែល​ បន្ត​បាញ់​អាវុធ​នុយ​ក្លែ​អ៊ែ​រ​។​

លោក​ Choe​ បាន​ប្រាប់​ភ្នាក់ងា​ Reuters​ថា​៖​ «​ ខ្ញុំ​គិត​ថា​ ទោះជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ Rex​ Tillerson​ ទៅ​ប្រទេស​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ ប្រទេស​ចិន​ រួច​ទៅ​ហើយ​នោះ​ គឺ​ពួក​យើង​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ ទាល់តែ​សោះ​»​។​

សម្រាប់​តំណាង​កូរ៉េ​ខាងជើង​រូប​នេះ​ ការ​ដាក់​ទណ្ឌ​ក​មុ្ម​ លើ​ ក្រុង​ព្យុ​ង​យ៉ាង​គឺជា​ រឿង​អមនុស្សធម៌​ទៅ​វិញ​ទេ​៕​  CNA

Share

ព័ត៌មានទាក់ទង

Image