en     km
en     km

លោក​ប្រា​យុទ្ធ​នាយក​រដ្ឋ​ន្ត្រី​ថៃ​ត្រូវ​បាន​ប៉ុនប៉ង​ធ្វើឃាត​

Share

ថៃ៖​ប៉ូ​លី​សបាន​និយាយ​ថា​ គេ​បាន​រក​ឃើញ​ ក្រុម​មួយ​នៃ​ពួក​អាវ​ក្រហម​ស្និ​ទ​អតីត​នាយក​រដ្ឋមន្ដ្រី​ ថា​ក់​ ស៊ី​ន​ រៀបចំ​ផែនការ​ធ្វើឃាត​ឧត្ដមសេនីយ៍​នាយក​រដ្ឋមន្ដ្រី​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បន្ទាប់​ពី​គេ​បាន​រឹបអូស​អាវុធ​ជា​ច្រើន​ដើម​របស់​ក្រុម​នេះ​ ។​

prayouth-chan-o-cha

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​  ប៉ូលិស​បាន​រក​ឃើញ​កន្លែង​លួច​ទុក​អាវុធ​របស់​ក្រុម​ចលនា​អាវ​ក្រហម​ ហើយ​គោលបំណង​ដើម្បី​ប៉ុនប៉ង​ លើ​ប្រា​យុទ្ធ​ចាន់​អូ​ចារ​ ។​

​ប៉ូលិស​បាន​និយាយ​ថា​ គេ​បាន​រក​ឃើញ​អាវុធ​ AK​ និង​គ្រាប់បែក​រាប់​សិប​គ្រាប់​ ដែល​ជា​របស់​មេដឹកនាំ​អាវ​ក្រហម​ម្នាក់​ ។​

​ក្នុង​ហេតុការណ៍​នេះ​ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ ៩​នាក់​ ហើយ​បាន​ដាក់​ការ​ចោទប្រកាន់​លើ​ពួក​គេ​ពី​បទ​បង្ក​អសន្ដិសុខ​ និង​មាន​ផែនការ​វាយប្រហារ​លើ​ប្រា​យុទ្ធ​ចាន់​អូ​ចា​។​

thai

​ស្នងការ​ប៉ូលិស​ជាតិ​ទីក្រុង​បាងកក​ លោក​ Jakthip​ Chaijinda​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ ទី​ ១៩​ មិថុនា​ថា​ អាវុធ​ទាំងនោះ​ គឺជា​ បំណង​តែ​មួយ​គត់​នៃ​ការ​ធ្វើឃាត​លោក​ ប្រា​យុទ្ធ​ ហើយ​វា​មិនមែន​ជា​អាវុធ​ដើម្បី​ប្រមាញ់​សត្វព្រៃ​នោះ​ទេ​ ។​

​យ៉ាងណា​ក៏​ដោយ​ លោក​ Wuthipong​ ដែល​ត្រូវ​បាន​ប៉ូលិស​ចោទ​ថា​ ជា​ប៉ូលិស​អាវ​ក្រហម​នោះ​ ហើយ​មាន​អាវុធ​ទាំងនេះ​ បាន​បដិសេធ​ដែល​ចាត់​ទុក​ថា​ វា​ជា​ការ​ច្នៃប្រឌិត​របស់​ពួក​យោធា​ ដើម្បី​ទម្លាក់​កំហុស​មក​លើ​រូប​លោក​។​

​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ បាន​ឡើង​កាន់​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​គណៈរដ្ឋមន្ដ្រី​របស់​លោកស្រី​ យី​ង​ ឡាក់​  កាលពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៤​  ៕​ Reuters

Share

ព័ត៌មានទាក់ទង

Image