en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន ​៖ ​យើង​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ចិន​ទេ​ តែ​ចិន​ត្រូវ​ឈប់​ការ​ចូល​ទៅកាន់​តំបន់​ជម្លោះ​

Share

​ប្រធាន​ធិ​បតី​ហ្វី​លី​ពីន​លោក​ Rodrigo​ Duterte​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៩​ មីនា​ ម្សិលមិញ​បាន​និយាយ​ថា​ លោក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​ចិន​ទេ​ ប៉ុន្ដែ​លោក​ថា​ ប្រទេស​ធំ​មួយ​នេះ​ ត្រូវ​ឈប់​ការ​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ ហើយ​ត្រូវ​ទុក​ឲ្យ​ហ្វី​លី​ពី​ន​ចូល​ទៅ​កាន់​តំបន់​នោះ ស្របទៅតាម សាលដីការតុលាការមជ្ឈិត្ដការអន្ដរជាតិ​។​

duterte

រហូត​មក​ដល់​ពេល​នេះ​ ចិន​មិន​បាន​ទទួលស្គាល់​សាលក្រម​តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​ ដែល​ចេញ​សេចក្ដីសម្រេច​ឲ្យ​ហ្វី​លី​ពិន​មាន​សិទ្ធិ​គ្រប់គ្រង​ លើ​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ការ​ថ្លែង​របស់​ប្រធានាធិបតី​ Duterte​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​ បាន​បញ្ជូន​នាវា​ជា​ច្រើន​ដើម្បី​ទៅ​រុករក​រ៉ែ​ ប្រេងកាត​ និង​ធ្វើការ​អភិវឌ្ឍ​តំបន់​កោះ​មួយ​ចំនួន​ នៅ​ប្រជុំ​កោះ​ ស្ព្រា​ត​លី​ ដែល​ជា​អតីត​តំបន់​ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​ហ្វី​លី​ពីន​។

​លោក​ Rodrigo​ Duterte​ បាន​ទទូច​ថា​ ការ​ធ្វើ​ឲ្យ​សង្គ្រាម​ពិតជា​បាត់បង់​ជិ​វិត​មនុស្ស​ និង​បំផ្លាញ​ប្រទេស​ជាតិ​។​ តែ​ហាក់​ផ្ទុយ​នឹង​លោក​ប្រធានាធិបតី​ Duterte​ សម្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ Delfin​ Lorenzana​ បាន​និយាយ​ថា​ លោក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សកម្មភាព​របស់​នាវា​ចិន​ ដែល​នៅ​តែ​ចូល​ទៅ​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ​។​ លោក​ថា​ តម្លៃ​សាលក្រម​តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​នៅ​តែ​មាន​តម្លៃ​ជា​និច្ច​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​។​

​តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​ កាលពី​ចុងឆ្នាំ​២០១៥​ បាន​សម្រេច​ឲ្យ​ប្រទេស​ហ្វី​លី​ពីន​មាន​សិទ្ធិ​គ្រប់គ្រាន់​ ដើម្បី​ចូល​ទៅ​គ្រប់គ្រង​នៅ​តំបន់​ប្រជុំ​កោះ​ ស្ព្រា​ត​លី​ឬ​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ ដែល​ប្រទេស​ហ្វី​លី​ពីន​ខ្លួន​គេ​ផ្ទាល់​ បាន​ហៅ​ថា​ កោះ​ស្ពា​បូ​រ៉ូ​។​ យ៉ាងណា​ក៏​ដោយ​ប្រទេស​ចិន​ នៅ​តែ​ព្រមាន​ថា​ ខ្លួន​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​យន្ដការ​អន្ដរជាតិ​មួយ​នេះ​ទេ​។​  ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ មិន​ត្រឹមតែ​មាន​ចិន​ ជាមួយ​ហ្វី​លី​ពីន​នោះ​ទេ​ គឺ​ចិន​ មាន​ជម្លោះ​ជាមួយ​វៀតណាម​ ព្រុយ​ណេ​ ម៉ា​ឡេ​ស៊ី​ និង​កោះ​តៃវ៉ាន់​ទៀត​ផង​។​ ដោយឡែក​សហរដ្ឋ​អាម​រិ​កបាន​ហៅ​តំបន់​កោះ​ស្ព្រា​ត​លី​ ថា​ ជា​តំបន់​ចរាចរណ៍​ផ្លូវទឹក​អន្ដរជាតិ​ ដែល​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ ក៏​មាន​សិទ្ធិ​ដើម្បី​បើក​នាវា​ឆ្លងកាត់​ទីនោះ​ដែរ​៕ ប្រភព AFP

Share

ព័ត៌មានទាក់ទង

Image