en     km
en     km

ធនាគារជាតិ​ទទួល​ប្ដូរ​ក្រដាសប្រាក់​រៀល​ចាស់​ រហែក​ និង​ទក់​ នៅ​ថ្ងៃ​ទី​២០​ មីនា​នេះ​

Share

​ភ្នំពេញ​៖​ ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ទទួល​ប្ដូរ​ក្រដាសប្រាក់​រៀល​ដែល​ចាស់​ ទក់​ ឬ​រហែក​ ជាមួយនឹង​ក្រដាសប្រាក់​រៀល​ថ្មី​ជូន​សាធារណជន​។​

national-bank

​នេះ​បើ​យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ធនាគារជាតិ​ នៃ​កម្ពុជា​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២០​ មីនា​ នេះ​ធនាគារជាតិ​ នឹង​ទទួល​ប្ដូរ​ក្រដាសប្រាក់​រៀល​ចាស់​ ទក់​ ឬ​រហែក​ ជួន​សាធារណជន​ នូវ​ក្រដាសប្រាក់​ថ្មី​។​ ការ​ប្ដូរ​ក្រដាសប្រាក់​រៀល​ចាស់​ ទក់​ ឬ​រហែក​នេះ​ នឹង​ប្រព្រឹត្ដិ​នៅ​គ្រប់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​ ខេត្ដ​ លើកលែងតែ​ស្នាក់​ការ​កណ្ដាល​ប៉ុណ្ណោះ​។

​ការ​ទទួល​ប្ដូរ​ក្រដាសប្រាក់​រៀល​ ចាស់​ ទក់​ ឬ​រហែក​ នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣៧​ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​។​ តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​របស់​ធនាគារជាតិ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ សាធារណជន​ទាំងអស់​នឹង​ចូលរួម​ចំណែក​ លើកទឹកចិត្ដ​និង​គាំទ្រ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ឲ្យ​កាន់តែ​ទូលាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​៕

Share

ព័ត៌មានទាក់ទង

Image