en     km
en     km

ពលរដ្ឋ​ស្រុក​កោះធំ​តវ៉ា​ឱ្យ​ផ្អាក​សកម្មភាព​ឡាន​ដឹក​លើស​ទ​ម្ង​ន់​បើកបរ​បង្ក​ឱ្យ​ខូច​ផ្លូវ​

Share

កណ្តាល​៖​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ក្នុង​ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ បង្ហាញ​ក្តី​ព្រួយបារម្ភ​ ចំពោះ​អាជ្ញាធរ​ឃុំ​នេះ​ មិន​បាន​ធ្វើការ​ទប់ ស្កាត់​ឈ្មួញ​មួយ​ចំនួន​ និង​បណ្តោយ​អោយ​ឡាន​ដឹក​ដី​លើស​ចំណុះ​បើក​លើ​ផ្លូវ​បណ្តាល​ឲ្យ​ខូច​។​

​លោក​ ជា​ ច្រឹ​ក​ ពលរដ្ឋ​មួយ​រូប​ក្នុងភូមិ​ ពោធិ៍​អណ្តែត​ ស្ថិត​នៅ​ឃុំ​ព្រែក​ស្តី​ ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​ និយាយ​ថា​ ពលរដ្ឋ​ក្នុងភូមិ​ជា​ច្រើន​គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត​ និង​បង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​បញ្ហា​ឡាន​ដឹក​ដី​បើក​កាត់​ផ្លូវ​បេតុង​ក្នុងភូមិ​ បណ្តាល​ឱ្យ​ខូចខាត​ ដែល​បង្ក​ផលវិបាក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងភូមិ​។​

បញ្ហា​នេះ​លោក​បន្ត​ថា​ ពលរដ្ឋ​បាន​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​អន្ត​គម​ន៍​ដោះស្រាយ​ ប៉ុន្តែ​គ្មាន​លទ្ធផល​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នក​រកស៊ី​ដឹក​ដី​ទាំងនោះ​ ទើប​មិន​ហ៊ាន​ដោះស្រាយ​។​

ទាក់ទង​ក្នុង​រឿង​នេះ​ លោក​មេឃុំ​ ឃុ​យ​ គា​ និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ ណែនាំ​ អ្នក​រកស៊ី​ឡាន​ដឹក​ដី​រួច​រួល​ហើយ​ ដោយ​តម្រូវ​ឱ្យ​ឡាន​ទាំង នោះ​បើក​វាង​ផ្លូវ​បេតុង​របស់​អ្នក​ភូមិ​។​ យ៉ាងណា​លោក​មេឃុំ​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​សំណាក់​អ្នក​ភូមិ​ ដោយ​លោក​បញ្ជាក់​ថា​ ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ គឺ​ត្រូវ​ប្រើ​រយៈពេល​មួយ​សម​ស្រប​ និង​មាន​ភាព​យុត្តិធម៌​ទាំង​ភាគី​ទាំង​សងខាង​។​

ជាមួយ​គ្នា​នេះ​ដែរ​ ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​អណ្តែត​ ព្រះ​នាម​ ផា​ បូ​ផា​ន​ មាន​ថេរ​ដិ​កា​ថា​ សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ដី​របស់​រថយន្ត​ដឹក​ដី​ នៅ​តែ​បន្ត សកម្មភាព​ជា​រាល់ថ្ងៃ​ មិន​ដូច​ការ​ដោះសារ​របស់​មេឃុំ​ដែល​អាង​អះ​ថា​ បាន​ចាត់វិធានការ​លើ​អ្នក​រកស៊ី​ដឹក​ដី​នោះ​ទេ​។​

យ៉ាងណា​ព្រះ​ចៅអធិការ​សូម​ឱ្យ​អាជ្ញាធរ​ដែនដី​ចាត់វិធានការ​ឱ្យទាន់​ពេលវេលា​ ដើម្បី​ទប់ស្កាត់​បាតុភាព​ណាមួយ​ដែល​អាច​កើត​មាន​ជាយថាហេតុ​។​ តាម​ព្រះ​ចៅអធិការ​ និង​ពលរដ្ឋ​បាន​អាង​អះ​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​សាងសង់​ឡើង​ក្រោម​ការ​រៃ​អង្គាសប្រាក់​ពី​ពលរដ្ឋ​ និង​គណៈ​ក​ម្មា​ការ​វត្ត​ ធ្វើ​សម្រាប់​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ក្នុងភូមិ​។​ ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ប្រមាណ​មួយ​គីឡូ​ម៉ែ​ត​ និង​ទទឹង​ប្រវែង​ ៤​ម៉ែត្រ​៕​  
​ 

Share

ព័ត៌មានទាក់ទង

Image