en     km
en     km

ក្រុម​ស្ថានទូត​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​សម្តេច​ សុខ​ អាន​

Share

​ភ្នំពេញ​ ៖​ ស្ថានទូត​បរទេស​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​សម្តេច​សុខ​ អាន​ និង​បាន​រំលឹក​ពី​ការ​ចូលរួម​របស់​ក្នុង​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​។​

សម្តេច សុខ អាន បាន ទទួលមរណភាព កាលពីល្ងាចថ្ងៃទី ១៥ មីនា។
សម្តេច សុខ អាន បាន ទទួលមរណភាព កាលពីល្ងាចថ្ងៃទី ១៥ មីនា។
ក្រុម​ស្ថានទូត​ក្នុង​ប្រទេស​កម្ពុជា​បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​សម្តេច​សុខ​ អាន​ ផង​ដែរ​ដោយ​រំលឹក​ពី​ការ​ជ្រោមជ្រែង​របស់​លោក​ក្នុង​ដំណើរការ​បង្កើត​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​។​

​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​«​យ៉ាង​ជ្រាលជ្រៅ​»​ដល់​ក្រុម​គ្រួសារ​សម្តេច​ សុខ​ អាន​។​ ស្ថានទូត​អា​មេ​រិ​កបាន​រំលឹក​ថា​ សម្តេច​ សុខ​ អាន​ មាន​អាជីព​យ៉ាង​វិសេសវិសាល​ក្នុង​វិស័យសេដ្ឋកិច្ច​ វិស័យ​ច្បាប់​ អប់រំ​ សាសនា​ និង​ការ​អភិរក្ស​វប្បធម៌​និង​វិស័យ​ការទូត​ផង​ដែរ​។​ ​ស្ថានទូត​សហរដ្ឋអាមេរិក​សរសេរ​យ៉ាង​ដូច្នេះ​ថាស​ម្តេច​ សុខ​ អាន​ «​គឺជា​ដៃគូ​យ៉ាង​យូរ​ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​វិស័យ​អភិរក្ស​វប្បធម៌​តាម​រយៈ​តួនាទី​របស់​សម្តេច​ជា​ប្រធាន​អាជ្ញាធរ​អ​ប្សា​រា​។​»

ស្ថា​ត​ទូត​អា​មេ​រិ​កបាន​គូសបញ្ជាក់​បន្ថែម​ថា​ សម្តេច​ សុខ​ អាន​ បាន​ចូលរួម​វិភាគទាន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​ថា​សាលាក្តី​ខ្មែរក្រហម​។​

អំពី​សំណុំរឿង​ខ្មែរក្រហម​នេះ​ដែរ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​ ឆាំង​ យុ​ សម្តែង​ការ​សោកស្តាយ​ដែល​បាត់បង់​សម្តេច​ សុខ​ អាន​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ​ដូច​រូប​លោក​ដែរ​។​

លោក​ ឆាំង​ យុ​  លើក​ឡើង​ថាស​ម្តេច​ សុខ​ អាន​ បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​បង្កើត​សាលាក្តី​ខ្មែរក្រហម​។​ ប៉ុន្តែ​លោក​សោក ស្តាយ​ចំពោះ​ការណ៍​ដែល​មិន​អាច​បន្ត​ជី​វិ​រហូត​ដល់​ការ​កាត់ទោស​ចប់​សព្វគ្រប់​។​«​ខ្ញុំ​ស្តាយ​ដែល​គាត់​បាន​ខិតខំ​ជា​ច្រើន​ប៉ុន្តែ​ទីបំផុត​គាត់​មិន​បាន ឃើញ​លទ្ធផល​ចុង​ក្រោយ​នៃ​ដំណើរ​ ការ​ដែល​គាត់​ខិតខំ​តាំងពី​ដំបូង​វា​គួរ​ឱ្យ​សោកស្តាយ​ហើយ​ខ្ញុំ​គិត​ថា​ គាត់​បំពេញ​តួនាទី​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ការ​ធ្វើ​យ៉ាង​ឱ្យ​តុលាការ​នេះ​ចាប់ផ្តើម​ទ្បើ​ង​ដំណើរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​ នេះ​ជា​សា​គុណ​ដ៏​ថ្លៃថ្លា​នៃ​ការ​ចូលរួម​ចំណែក​របស់​គាត់​មិន​ត្រឹមតែ​ជា​ថ្នាក់ដឹកនាំ​នោះ​ទេ​តែ​ជន​រង​ គ្រោះ​នាំ​មក​នូវ​ដំណើរការ​មួយ​ជា​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា​ដែល​រួច​ផុត​ពី​របប​សម័យ​ ពល​ ពត​»​។​

​ដោយឡែក​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុងភ្នំពេញ​បាន​សម្តែង​«​ក្តី​រន្ធត់​»​ចំពោះ​មរណភាព​សម្តេច​សុខ​ អាន​នេះ​។​

ស្ថានទូត​ជប៉ុន​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដូច្នេះ​ថា​«​ក្នុង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ សម្តេច​វិបុល​បញ្ញា​ បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា​ ព្រមទាំង​ការ​អភិរក្ស​ប្រាង្គ​ប្រាសាទ​អង្គរ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​»

បន្ថែម​ពី​នោះ​ស្ថានទូត​ជប៉ុន​បាន​កត់​សម្គាល់ថា​សម្តេច​វិបុល​ បញ្ញា​ បាន​ផ្លាស់​ប្តូរ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជប៉ុន​យ៉ាង​ល្អ​ប្រសើរ​ ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិភាព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​សម្តេច​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​។​

ដំណាលគ្នា​នេះ​លោក​ ម៉ា​ទីល​ តេ​រុយ​យ៉ា​ លេខា​ទី​១​អម​ស្ថានទូត​បារាំង​បាន​ថ្លែង​យ៉ាង​សង្ខេប​ថាស​ម្តេច​សុខ​ អាន​ «​គឺជា​ឥស្ស​ជន​និយាយ​ភាសា​បារាំង​មួយ​រូប​ដែល​មាន​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថានទូត​ទាំង​ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទអង្គរវត្ត​និង​ទាំង​ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​។​»

Share

ព័ត៌មានទាក់ទង

Image