en     km
en     km

គ​.​ជ​.​ប​ បង្ហាញ​ឈ្មោះ​ និង​ផ្លា​ក​សញ្ញា​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​

Share

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ បាន​បង្ហាញ​ឈ្មោះ​ ស្លាក​សញ្ញា​គណបក្ស​ និង​អក្សរ​កាត់​គណបក្ស​ សម្រាប់​ដាក់​លើ​សន្លឹក​ឆ្នោត​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤​។​

nec-h

​ស្លាក​សញ្ញា​គណបក្ស​ ទាំង​១២​ដែល​បង្ហាញ​ដោយ​ គ​.​ជ​.​ប​ គឺ​ទទួល​បានការ​ឯកភាព​គ្រប់​គណបក្ស​ទាំង​អស់ហើយ​ ក្រោយ​ពី​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​ បាន​ពិនិត្យ​ និង​ចុះហត្ថលេខា​។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។

​មាន​គណបក្ស​១២​ ដែល​ចូលរួម​ប្រកួតប្រជែង​ ក្នុង​នោះ​រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា​,​ គណបក្ស​សង្គ្រោះ​ជាតិ​  គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​,​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​  គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​អំណាច​ខ្មែរ​  គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​យុវជន​កម្ពុជា​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ និង​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ ១​ម៉ឺន​ ១​ពាន់​ ៥​រយ​ ២៧​ នៅ​ទូ​ទាំង​ ១៦៤៦​ឃុំ​។​ ពលរដ្ឋ​មានឈ្មោះ​បោះ​ឆ្នោត​លើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​មាន​ជិត​៨​លាន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image