en     km
en     km

វៀតណាម​ជូនពរ​កម្ពុជា​សំរាប់​ការ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ការ​បទេស​វៀតណាម​ជូនពរ​រាជរ​ដ្ឋា​បាល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​នេះ​ឲ្យ​បាន​ជោគជ័យ​។​ ​ការ​ជូនពរ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​នេះ​។​

រដ្ឋមន្រ្តីការបរទេសវៀតណាម ផាម ប៊ិន មិញ នៅក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៥ ខែ មីនា ឆ្នំា ២០១៧
រដ្ឋមន្រ្តីការបរទេសវៀតណាម ផាម ប៊ិន មិញ នៅក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៥ ខែ មីនា ឆ្នំា ២០១៧
រដ្ឋមន្ត្រីក្រសួង​ការ​បទេស​វៀតណាម​ លោក​ ផា​ម​ ប៊ិ​ញ​ មិ​ញ​ បាន​ជូនពរ​ឲ្យ​ប្រទេស​កម្ពុជា​រៀប​ ចំការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដ៏​មាន​សារសំខាន់​ប្រកបដោយ​ជោគ​ជ័យ​។​

​ការ​ជូនពរ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្តេច​ហេង​ សំ​រិ​ន​ នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែ​មិ​នា​នេះ​ ក្នុង​ទីក្រុង​ ភ្នំពេញ​។​ ​

លោក​ កែវ​ ពិសិដ្ឋ​  អ្នកនាំពាក្យ​សម្តេច​ហេង​ សំ​រិ​ន​ បាន​ថ្លែងប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ ក្រោយ​ពី​បញ្ចប់​ជំនួប​នេះ​ថា​រដ្ឋមន្ត្រី​ការ​រប​ទេស​វៀតណាម​ លោក​ ផា​ម​ ប៊ិ​ញ​ មិ​ញ​ បាន​ជូន​ ពរ​ កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ ឆ្នាំ​ ២០១៧​នេះ​។​

«​ជូនពរ​ដល់​កម្ពុជា​ សម្រាប់​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ នៅ​ថ្ងៃ​ខាង​មុខ​ទទួល​បាន​ជោគជ័យ​។​»

​ប្រទេស​កម្ពុជា​ នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​ មាន​គណបក្ស​នយោបាយ​ចំនួន​ ១២​ ចូលរួម​ប្រកួត​ប្រ​ជែក​ដណ្តើម​កាន់កាប់​អ​សនៈ​ ឃុំ​សង្កាត់​ ១៦៤៦​ ទូ​ទាំង​ប្រទេស​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ចាត់​ទុក​ថា​ សារ​ជូនពរ​នេះ​ គឺ​ ជា​ភាសា​ការទូត​ ប៉ុណ្ណោះ​។​

«​អាហ្នឹង​ជា​រឿង​ធម្មតា​ទេ​ គេ​មិន​ដែល​ជូនពរ​ឲ្យ​ចាញ់​ ជូនពរ​ ឈ្នះ​ ហើយ​ សុខភាព​ល្អ​ជ័យ​ជំនះ​ ហើយ​ ធម្មតា​តើ​និង​។​»

​លោក​ សុខ​ ឥ​សាន្ត​ អះអាង​ ប្រទេស​វៀតណាម​មិន​ធ្លាប់​បាន​ផ្តល់​ជំនួយ​ ដើម្បី​គាំទ្រ​ ដល់​ ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ​។​

​លោ​កអេង​ ឆៃ​អ៊ា​ង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ស្វាគមន៍​ការ​ជូនពរ​ របស់​លោក​ រដ្ឋ​ មន្ត្រី​ការ​បរទេស​វៀតណាម​។​ ​លោ​កអេង​ ឆៃ​អ៊ា​ង​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​និង​ យុ​ត្តិ​ ធម៌​ត្រូវ​មានការ​ប្រកួត​ ដោយ​ស្មើភាព​គ្នា​។​

«បាទជាល្អ ព្រោះយើងចង់ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានន័យថា គ្រប់គណបក្សនយោបាយ​ទំាំងអស់ដែលចូលរួមប្រកួត មានឱកាសស្មើគ្នាអត់អ្នកណា សង្កត់ខាងណា នេះ​ជា​រឿងល្អប្រសើរ។»

​រដ្ឋមន្ត្រីក្រសួង​ការ​បទេស​វៀតណាម​ លោក​ ផា​ម​ ប៊ិ​ញ​ មិ​ញ​ កំ​ពូ​ង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៣​ហើយ​និង​ត្រូវ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​។​

​នៅ​ក្នុង​ជំនួប​នោះ​ជាមួយ​សម្តេច​ហេង​ សំ​រិ​ន​ នៅ​ព្រឹក​មិ​ញ​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម​ បាន​លើក​ឡើង​អំពី​ការ​ពង្រឹង​ទំនាក់​ទំ​ន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំ​ង​ពីរ​និង​បាន​សន្យា​ពី​ការ​ពង្រឹង​ប​ណ្តូ​រ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ឲ្យ​កើន​ដល់​ ៥០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​​​មួយ​ ឆ្នាំៗ​នៅ​ពេល​ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image