en     km
en     km

រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​កោះហៅ​អតីត​ប្រធានាធិបតី ​ប៉ា​កនៅ​ថ្ងៃ​២១​មីនា​

Share

​កូរ៉េ​ខាងត្បូង​៖​ រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ពុធ​ ទី​ ១៥​មីនា​នេះ​ បាន​សម្រេច​កោះហៅ​អតីត​ប្រធានាធិបតី ​ប៉ាក ​គុន​ហេ​ ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​ រឿងអាស្រូវ​ពុក​រលួយ​ និង​បំពាន​អំណាច​រដ្ឋ​។​

shouth-korea

 

លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​បង្គាប់​ឱ្យ​ចាក​ចេញពី​តំណែង​ជា​ប្រធានាធិបតី​កាលពី​ស​ប្ដា​ហ៍​មុន​បន្ទាប់​តុលាការ​នេះ​តំកល់​សេចក្ដីសម្រេច​របស់​រដ្ឋសភា​ ដែល​បាន​បោះ​ឆ្នោត​ទម្លាក់​សេចក្ដី​ទុកចិត្ត​លោកស្រី​ ដោយសារ​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុក​រលួយ​និង​បំពាន​អំណាច​រដ្ឋ​។​​តាម​បណ្ដា​យ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោកស្រី​ ប៉ាក​ គុន​ហេ​ត្រូវ​ចូលខ្លួន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​ ២១​ មិថុនា​ នៅ​ម៉ោង​ ៩៖​ ៣០​នាទី​ព្រឹក​។​

តាម​ពួក​រដ្ឋ​អាជ្ញា​លោកស្រី​ ប៉ាក​ គុន​ហេ​ មានទោស​ធំៗ​ចំនួន​ ៣​ គឺ​ ករណី​ចាប់ជំរិត​ ការ​ទទួល​ប្រាក់​សំណូក​ និង​បំពាន​អំណាច​រដ្ឋ​។​ ក្នុង​សំណុំរឿង​នេះ​ មិត្តភក្ដិ​របស់​លោកស្រី​ម្នាក់​ គឺជា​អ្នក​ដើមចម​បង្ក​ឱ្យ​លោក​ស្រិ​ ប្រឈម​មុខ​ដូចនេះ​ ។​ក្រៅពី​នេះ​ ប្រធាន​ក្រុមហ៊ុន​ SAM​SUNG​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​ ដោយ​គេ​រក​ឃើញ​ផ្ដល់​ប្រាក់​សំណូក​ជាង​ ៣០​លាន​ដុល្លារ​ទៅ​ឱ្យ​លោកស្រី​ ប៉ាក​ គុន​ហេ​ ៕​  Reuters

Share

ព័ត៌មានទាក់ទង

Image