en     km
en     km

វៀតណាម​នាំ​ចេញ​បាន​ជាង​ ២៧​ពាន់​លាន​ដុល្លារ​ នៅ​រយៈពេល​ ២​ខែ​ដំបូង​ ឆ្នាំ​២០១៧

Share

​ក្រសួង​ឧស្សាហកម្ម​ និង​ ពាណិជ្ជកម្ម​បាន​និយាយ​ថា​ ការ​នាំ​ចេញ​សរុប​ របស់​ប្រទេស​វៀតណាម​ រយៈពេល​២​ខែ​ ដំបូង​នៅ​ឆ្នាំ​២០១៧​ បាន​ ២៧​ពាន​ ៣០០​លាន​ដុល្លារ​ ដោយ​កើន​ជាង​ ១៥​ភាគរយ​ ពោល​គឺ​កើន​បាន​ ១​ពាន​ ៣០០​លាន​ដុល្លារ​។​

vita-h

តាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម​ និង​ ពាណិជ្ជកម្ម​  រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៧​  ប្រាក់​ចំណូល​  ១៩​ពាន់​៧​រយ​លាន​ដុល្លារ​ នេះ​បាន​ចូលរួម​ចំណែក​ដោយ​វិស័យ​វិនិយោគ​បរទេស​ក្នុង​នោះ​ការ​ផលិត​ប្រេង​ឆៅ​បាន​កើនឡើង​ ១៦,៨​ភាគរយ​ ខណៈ​នៅ​សេស​វិស័យ​ក្នុងស្រុក​បាន​កើនឡើង​ ១២,២​ ភាគរយ​។​

​ស្ថិតិ​របស់​ក្រសួង​ឧស្សាហកម្ម​ និង​ ពាណិជ្ជកម្ម​បាន​បង្ហាញ​ទៀត​ថា​ ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​ជលផល​ រ​ក្ខា​ប្រមាញ់​ ទទួល​បាន​ប្រាក់​ 3,2​ ពាន់​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ​ បាន​កើនឡើង​ ៩,៩​ ភាគរយ​បើ​ធៀប​កាលពី​ ឆ្នាំ​មុន​ដែល​មាន​ចំនួន​ 11,4​ ភាគរយ​នៃ​ចំនួន​សរុប​។​

​តែ​គួរ​ឲ្យ​កត់​សម្គាល់ថា​ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​នាំ​ចូល​ធំ​បំផុត​របស់​វៀតណាម​ដោយ​មាន​កំណើន​ពីរ​ខែ​នៃ​ ១៨.៩​ ភាគរយ​ឬ​ ២១,8​ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នេះ​។​ ប្រទេស​ដើរ​ក្រោយ​អា​មេ​រិ​ក​ គឺ​ទីផ្សារ​នៃ​អាស៊ី​,​ សហភាព​អឺរ៉ុប​,​ ប្រទេស​ចិន​និង​សាធារណរដ្ឋ​កូរ៉េ​៕​ ប្រភព​:Vietnam​ Net​

Share

ព័ត៌មានទាក់ទង

Image