en     km
en     km

តួ​ក​គី​ឃា​ឃាំង​ទូត​ហូ​ឡង់​មិន​ឲ្យ​ទៅ​កាន់​ក្រុង​អង់កា​រ៉ា​ បង្កជម្លោះ​ការទូត​កាន់តែ​តានតឹង​

Share

ឡា​អេ​៖​ប្រទេស​តួ​ក​គី​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ដបន្ទាប់​ដើម្បី​សងសឹក​លើ​ប្រទេស​ ហូ​ឡង់​ ដែល​បាន​ឃា​ឃាំង​មិន​ឲ្យ​រដ្ឋមន្ដ្រី​របស់​ខ្លួន​ធ្វើ​យុទ្ធនាការ​ដើម្បី​បោះ​ឆ្នោត​ប្រជាមតិ​ រើខ្លួន​ចេញពី​សមាជិកភាព​ សហភាព​អឺរ៉ុប​។​

turkey

ឧបនាយករដ្ឋមន្ដ្រី​តួ​ក​គី​លោក​ Numan​ Kurtulmus​ បាន​និយាយ​ថា​ តួ​ក​គីស​ម្រេច​ហាមឃាត់​មិន​ឲ្យ​ឯក អគ្គរដ្ឋទូត​ហូ​ឡង់​ ចូល​ទីក្រុង​អង់កា​រ៉ា​ វិញ​នៅ​ពេល​នេះ​ទេ​ ដោយសារ​តែ​តួ​ក​គី​ចង់​ព្យួរ​ចោលការ​សន្ទនា​គា្ន​ណាមួយ​ដើម្បី​បំបែក​ភាព​តានតឹង​ផ្នែក​ការទូត​ ដែល​ជា​ការ​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​សងសឹក​របស់​តួ​ក​គី​។​

​កាលពី​ថ្ងៃ​ចន្ទ​ រដ្ឋមន្ដ្រី​ការ​បរទេស​តួ​ក​គី​ ត្រូវ​បាន​ប្រទេស​ហូ​ឡង់​ ឃា​ឃាំង​មិន​ឲ្យ​ចូល​ប្រទេស​ហូ​ឡង់​ ដែល​រដ្ឋមន្ដ្រី​រូប​នេះ​ត្រូវ​ទៅ​ជួបជុំ​ជាមួយនឹង​ប្រជាជន​តួ​ក​គី​ ដើម្បី​ធ្វើការ​ស្ទាបស្ទង់​មតិ​ ហើយ​បោះ​ឆ្នោត​ប្រជាមតិ​ថា​ តើ​តួ​ក​គី​ ត្រូវ​ចាក​ចេញពី​សភាព​អឺរ៉ុប​ឬ​ដូច​ម្ដេច​។​ អ្វី​ដែល​នាំ​ឲ្យ​ហូ​ឡង់​ រារាំង​រដ្ឋមន្ដ្រី​ការ​បរទេស​តួ​ក​គី​ដោយសារ​តែ​ ហូ​ឡង់​ មិន​ពេញចិត្ដ​ពលរដ្ឋ​តួ​ក​គី​មក​ប្រមូលផ្ដុំ​គ្នា​ហើយ​ធ្វើ​ប្រជាមតិ​លើ​ទឹកដី​ហូ​ឡង់​។​

មិន​ថា​ឡើយ​ប្រទេស​តួ​ក​គី​ សូ​ម្បី​ប្រទេស​អា​ល្លឺ​មង់​ ក៏​រារាំង​រដ្ឋមន្ដ្រី​របស់​តួ​ក​គី​ផង​ដែរ​។​ ​កាលពី​ថ្ងៃ​ម្សិលមិញ​នាយក​រដ្ឋមន្ដ្រី​ ហូ​ឡង់​ បាន​និយាយ​ថា​ អ្វី​ដែល​នាំ​ឲ្យ​ទីក្រុង​ឡា​អេ​ ឃា​ឃាំង​រដ្ឋមន្ដ្រី​តួ​ក​គី​ ដោយសារ​តែ​ខ្លាច​ការ​ប្រជុំ​គ្នា​នោះ​បង្ក​ឲ្យ​មាន​អំពើ​ភេរវកម្ម​ តែ​តួ​ក​គី​មិន​យល់​ដូចនេះ​ទេ​៕​ BBC

Share

ព័ត៌មានទាក់ទង

Image