en     km
en     km

ការ​ពិពណ៌នា​៖​ ទឹកមុខ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​ ស្លេក​បន្តិច​តែ​មាន​ជំហរ​រឹង​មាំ​

Share

​ភ្នំពេញ​ ៖​ ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃនេះ​  តុលាការ​កំពូល​បាន​សម្រេច​ដូច​គ្នា​ នឹង​សាលាឧទ្ធរណ៍​ដោយ​ ដ​ម្ក​ល់​សាលក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​ឱ្យ​អ្នក​ការពារ​ពារ​សិ​ទិ្ធ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​កបួន​រូប​ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សបាន​នៅ​ក្រៅ​ឃុំ​ឡើយ​ ទោះបី​ពួក​គេ​សន្យា​ មិន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​ក៏​ដោយ​។​   

 

មន្រ្តីអាដហុកទាំងបួន។
មន្រ្តីអាដហុកទាំងបួន។
ដៃ​ជាប់​ខ្នោះ​ ហើយ​ស្លៀកពាក់​ឈុត​ព៌​ណ​ស្លា​ទុំ​ ទឹកមុខ​ស្លេក​បន្តិច​ តែ​ជំហរ​ពួក​គាត់​ នៅ​តែ​រឺ​ង​មាំ​ ដោយ​ព្យាយាម​បញ្ចេញមតិ​ទាំង​សមត្ថកិច្ច​ អូស​ដៃ​ចូល​ក្នុង​ឡាន​ពន្ធនាគារ​ ត្រឡប់​ទៅ​វិញ​។​ អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ទាំង​ ៤​ រូប​នេះ​មាន​លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ត​ និង​ លោកស្រី​ លឹ​ម​ មុនី​ បាន​ និយាយ​ម្នាក់ៗ​ បន្តិច​ធ្វើ​ម្ដេច​បាន​លាន់លឺ​ដល់​អ្នក​សារព័ត៌មាន​ ដែល​មក​ផ្ដិតរូប​យក​ទិដ្ឋភាព​អ្នក​ពាក់អាវ​ស្លា​ទុំ​ដៃ​ជាប់​ខ្នោះ​។​

​ទោះជា​បី​ សមត្ថកិច្ច​ទាញ​ដៃ​យ៉ាង​ប្រញាប់​ សំដៅ​នាំ​ទៅ​ចូល​ឡាន​ពន្ធនាគារ​ តែ​ពួក​គាត់​បាន​និយាយ​ ម្នាក់​បន្តិចៗ​។​  សម្ដី​របស់​ពួក​គាត់​ រិះគន់​ ប្រព័ន្ធ​តុលាការ​ ដោយ​ចាត់ទុកជា​តុលាការ​តេ​ឡេ​កា​ម៉​ង់​ ដែល​កាត់ក្ដី​អាស្រ័យ​លើ​កម្ដៅ​នយោបាយ​ ។​

ក្នុង​ចំណោម​អ្នក​ពាក់អាវ​ស្លា​ទុំ​ គឺ​មាន​លោកស្រី​ លឹ​ម​ មុនី​ ដៃ​ម្ខាង​កញ្ចប់​មួយ​ថង់​ តែ​បណ្ដើរ​ដោយ​ប៉ូ​លី​ស្រី​ម្នាក់​ អ្នកស្រី​ លើក​នេះ​មាន​ទឹករឹង​មាំ​ ដោយ​ពោល​ពាក្យ​ដូចនេះ​ថា​៖

​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​នោះ​ដែរ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ចៅក្រម​តុលាការ​កំពូល​សម្រេច​ច្រានចោល​បណ្តឹង​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​ លោក​ សំអាត​ យល់​ថា​ តុលាការ​មិន​គួរ​បន្ត​ឃុំ​ អ្នក​ទាំងនោះ​ ព្រោះ​ការ​ស៊ើបអង្កេត​គ្មាន​ការ​រីក​ចំរើន​ឡើយ​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ សុខ​ ឥ​សាន្ត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ការ​ពី​ថ្ងៃអាទិត្យ​ទី​១២​ មីនា​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ បាន​ប្រព្រឹត្ត​ក​ហុ​ស​ នឹង​ច្បាប់​ទើប​មានការ​ចោទប្រកាន់​។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំំ​ង​នោះ​ បាន​ជាប់​ឃុំ​អស់​រយៈពេល​ ៣១៩​ ថ្ងៃ​ ឬ​ ជាង​ ១០​ ខែ​មក​ហើយ​។​ 

សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ អ្នក​ទាំំ​ង​នោះ​ ចាប់តាំងពី​ខែឧសភា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ក្រោម​បទ​ចោទ​សូកប៉ាន​សាក្សី​ តាម​មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​ទាក់ទិន​រឿង​សូកប៉ាន់​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​ មិន​មាន​តែ​ អ្នក​ទាំង​ ៤​ រូប​នេះ​ទេ​ ជាប់​ឃុំ​រឿង​នេះ​ ។​ លោក​ នី​ ចរិយា​ អតីត​អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ដែល​មិនឃើញ​មក​កាន់​ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ មីនា​នេះ​ក៏​ កំពុង​ជាប់​ឃុំ​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image