en     km
en     km

ស្ត្រី​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​នេះ​មាន​ជាង​២​ម៉ឺន​នាក់​

Share

​ភ្នំពេញ​៖​ ស្ត្រី​ដែល​ត្រៀម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ នៅ​ឆ្នាំ​២០១៧​នេះ​ មាន​ជាង​ ២​ ម៉ឺន​នាក់​ ខណៈ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​មាន​ជាង​ ៩​ម៉ឺន​នាក់​។​នេះ​ជា​បញ្ជាក់​របស់​លោក​ហង្ស​ពុទ្ធា​អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គជ​ ប​។​ 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency

​ស្ត្រី​ត្រូវ​បាន​រាជរដ្ឋាភិបាល​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​លើកកម្ពស់​ឱ្យ​ពួក​គេ​ចូលរួម​ប្រ​ទ្បូ​ក​ក្នុង​វិស័យ​នយោបាយ​តាម​រយៈ​ការ​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ តែ​ការ​លើកកម្ពស់​ឱ្យ​ស្ត្រី​ចូលរួម​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នៅ​មាន​ចំនួន​តិច​នៅ​ទ្បើ​យ​បើ​ធៀប​នឹង​បុរស​។​  

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០១៧​នេះ​ថា​ ស្ត្រី​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​។​ ការណ៍​នេះ​ លោក​ ហង្ស​ ពុទ្ធា​ លើក​ទ្បើ​ង​ថា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​ ១២​ ដែល​ត្រៀម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ នា​ពេល​ខាង​មុខ​នេះ​មាន​បេក្ខជន​ជា​ស្ត្រី​សរុប​ជាង​ ២​ ម៉ឺន​នាក់​  ខណៈ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ មាន​ជាង​ ៩​ម៉ឺ​នាក់​។​

​លោក​ ហង្ស​ ពុទ្ធា​ ឱ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ច្រើន​ជាងគេ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​មក​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកនាំពាក្យ​រូប​នេះ​ឱ្យ​ដឹង​ថា​ស្ត្រី​ដែល​ឈរឈ្មោះ​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ជាង​៦​ពាន់​នាក់​   ហើយ​បក្ស​សង្គ្រោះ​ជាតិ​មាន​ជាង​៤​ពាន់​នាក់​។​          

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ រូប​នេះ​គូសបញ្ជាក់​ថា​ការ​លើកកម្ពស់​ឱ្យ​ស្ត្រី​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​ឱ្យ​ចូលរួម​ប្រ​ទ្បូ​ក​ក្នុង​វិស័យ​  នយោបាយ​។​ លោក​ ហង្ស​ ពុទ្ធា​ ស្នើ​ឱ្យ​បក្សនយោបាយ​ត្រូវ​លើកកម្ពស់​ស្ត្រី​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​។​ 

​លោក​ ហង្ស​ ពុទ្ធា​ ៖«​ភាព​ចាំបាច់​ណាស់​ដែល​គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​ស្ត្រី​ចូលរួម​ជា​បេ​ក្ខ​នារី​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​។​ គ​.​ជ​.​ ប​ លើកទឹកចិត្ត​ឱ្យ​គណបក្ស​នយោបាយ​គិតគូ​ពិសេស​ជ្រើសរើស​យក​ស្ត្រី​ដាក់​ជា​បេក្ខជន​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ហើយ​ស្ត្រី​ត្រូវ​ពង្រឹងស្មារតី​ សមត្ថភាព​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​សង្គម​»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា NICFEC​ លោក​ សំ​ គ​ន្ធា​មី​ មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ លោក​ បន្ត​ថា ​ចំពោះ​គោលការណ៍​គណបក្ស​ដែល​ដាក់​បេក្ខជន​ជា​ស្ត្រី​ច្រើន​ចូលរួម​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ សង្កាត់​ នោះ​គឺជា​រឿង​ល្អ​ប្រសើរ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ស្ត្រី​ហ៊ាន​ចូលរួម​បញ្ចេញ​សេចក្តី​សម្រេចចិត្ត​តាម​រយៈ​ការ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​។​  

​បន្ថែម​ពី​នេះ​ទៀត​នោះ ​លោក​ថា ​នៅ​ពេល​មាន​ស្ត្រី​កាន់តែ​ច្រើន​ជា​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​នោះ​ បញ្ហា​ប្រឈម​របស់​ស្ត្រី​នឹង​ត្រូវ​បាន​ដោះស្រាយ​។​

​លោក​ ហង្ស​ ពុទ្ធា​ ៖«​ស្ត្រី​មាន​ភាព​ក្លាហាន​ចូលរួម​បម្រើ​ការ​ជា​ថ្នាក់ដឹកនាំ​ឃុំ​ សង្កាត់​ ហើយ​ស្ត្រី​ជួយ​ដល់​ការងារ​ស្ត្រី​ដែល​នៅ​មូលដ្ឋាន​ព្រោះ​ស្ត្រី​គាត់​យល់​ដឹង​ពី​សុខទុក្ខ​របស់​ស្ត្រី​ច្រើន​ជាង​បុរស​ហើយ​គាត់​យល់​ស្ថានភាព​ស្ត្រី​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ច្បាស់លាស់​ហើយ​គាត់​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួ​សារបាន​ច្រើន​ដោយសារ​ស្ត្រី​មាននៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​ឃុំ​ សង្កាត់​ហ្នឹង​»​។​

​សូម​ជំរាប​ថា​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ដែល​មាន​ឃុំ​  សង្កាត់​ នៅ​ទូ​ទាំង​ប្រទេស​ ១៦៤៦៕​ 
 

Share

ព័ត៌មានទាក់ទង

Image